អភិធម្មបិដក អកុសលនិទ្ទេស

ក្បាលទី 68 · ទំព័រ 187

ធម៌ទាំងឡាយ ជាអកុសល តើដូចម្តេច ។ ក្នុងសម័យណា អកុសលចិត្ត ដែលច្រឡំដោយសោមនស្ស ប្រកបដោយទិដ្ឋិ មានរូបជា អារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជា អារម្មណ៍ក្តី មានផ្សព្វជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវ អារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារ កើតមាន ព្រោះ អវិជ្ជាជាបច្ច័យ វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនា កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហា កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទាន កើតមាន ព្រោះត ណ្ហាជាបច្ច័យ ភព កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិ កើតមាន ព្រោះ ភពជាបច្ច័យ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ ។ បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច ។ ការមិនដឹង មិនឃើញ ។ បេ ។ គន្លឹះ គឺអវិជ្ជា មោហៈជាអកុសលមូលណា នេះហៅថា អវិជ្ជា ។ បណ្តាបច្ចយាការទាំងនោះ សង្ខារ កើតមាន ព្រោះអវិជ្ជា ជាបច្ច័យ តើដូចម្តេច ។ ចេតនា ការសន្សំ ភាពនៃការសន្សំ ( នូវអារម្មណ៍ ) ណា នេះហៅថា សង្ខារ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ កើតមាន ព្រោះសង្ខារ ជាបច្ច័យ តើដូចម្តេច ។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហទយៈ ធម្មជាតដ៏ផូរផង់ ( គឺភវង្គចិត្ត ) ហៅថា មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ ។