អដ្ឋកថាអកុសលនិទ្ទេស

ក្បាលទី 68 · ទំព័រ 234

[ ៣៧-៥៦ ] ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់មិនបានកាន់យក កុសលមុន ព្រោះមិនបានតាំងមាតិកា ក្នុងបដិច្ចសមុប្បាទនេះ ដូចដែល ទ្រង់ចែកកុសលមុន តាមលំដាប់នៃមាតិកាដែលទ្រង់ធ្វើកុសលត្តិកៈជាខាងដើម ក្នុងចត្តិុប្បាទកណ្ឌខាងដើម តែទ្រង់ត្រាស់ថា ធម៌ទាំងឡាយ ជាអកុសល តើដូចម្តេចជាដើម ដើម្បីទ្រង់ចែកសម្តែងអង្គនៃបដិច្ចសមុប្បាទ មានអវិជ្ជា ជាដើម តាមលំដាប់នៃការតាំងទុកនោះឯង ព្រោះទ្រង់តាំងមាតិកាដោយ អំណាចអកុសលធម៌ថា អវិជ្ជាបច្ចយា សង្ខារោ ដូច្នេះ ។ អត្ថនៃព្រះបាលី នោះ គប្បីជ្រាបដោយន័យ ដែលត្រាស់ក្នុងចិត្តុប្បាទកណ្ឌខាងដើមនោះឯង ។ ម្យ៉ាងទៀត ព្រោះតណ្ហា និងកាមុបាទាន រមែងមិនកើតក្នុងខណៈនៃចិត្តដួង តែមួយ ហេតុនោះ ក្នុងទីនេះ ដើម្បីទ្រង់សម្តែងឧបាទាន ដែលបានព្រោះត ណ្ហាជាបច្ច័យនោះឯង ទើបត្រាស់ពាក្យជាដើមថា ទិដ្ឋិ ទិដ្ឋិគតំ ទិដ្ឋិ ដំណើរ គឺទិដ្ឋិ ដូច្នេះ ។ ម្យ៉ាងទៀត ព្រោះក្នុងនិទ្ទេសនៃភព ឧបាទានដល់នូវការសង្គ្រោះចូលក្នុង សង្ខារក្ខន្ធ ហេតុនោះ ទើបត្រាស់ថា វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ វៀរលែងតែឧបាទានចេញ ដូច្នេះជាដើម ព្រោះកាលត្រាស់ យ៉ាងនេះ គប្បីប្រាកដភាពដែលឧបាទានជាបច្ច័យដល់ឧបាទាន ។ ឯឧបាទាន នោះឯង រមែងមិនជាបច្ច័យដល់ឧបាទាននោះ ។ ក្នុងនិទ្ទេសនៃជាតិជាដើម ព្រោះធម៌ទាំងនោះ មានជាតិជាដើម ជាការកើត ជាដើមរបស់អរូបធម៌ទាំងឡាយ ហេតុនោះ ទើបមិនត្រាស់ ( ក្នុង សំយុត្តនិកាយ និទានវគ្គ ) ថា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ចុតិ ឃ្លាតចាក ដូច្នេះ ។ ព្រះអង្គទ្រង់តាំងវារៈទី ១ យ៉ាងនេះហើយ ក្នុងវារៈទី ២ ទ្រង់សម្តែង បច្ចយាការដោយវារៈទី ១ ក្នុងសម័យណា ក្នុងសម័យនោះឯង