អភិធម្មបិដក កុសលនិទ្ទេស
ពួកធម៌ជាកុសល តើដូចម្តេច ។ ក្នុងសម័យណា កាមាវចរកុសលចិត្ត ច្រឡំដោយសោមនស្សប ្រកបដោយញាណ មានរូប ជាអារម្មណ៍ក្តី ។ បេ ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណា ហើយកើតឡើង ក្នុងសម័យនោះ សង្ខារ កើតមាន ព្រោះកុសលមូលជាបច្ច័យ វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម កើតមាន ព្រោះ វិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនា កើតមាន ព្រោះផស្សៈ ជាបច្ច័យ បសាទ ( សេចក្តីជ្រះថ្លា ) កើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខ កើតមាន ព្រោះបសាទជាបច្ច័យ ភព កើតមាន ព្រោះអធិមោក្ខ ជាបច្ច័យ ជាតិ កើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ ។ បណ្តាធម៌ទាំងនោះ កុសលមូល តើដូចម្តេច ។ អលោភៈ អទោសៈ អមោហៈ ។ បណ្តាកុសលមូលទាំងនោះ អលោភៈ តើដូចម្តេច ។ ការមិនលោភ អាការមិនលោភ ភាពមិនលោភ ការមិនត្រេកអរខ្លាំង អាការ មិនត្រេកអរ ភាពមិនត្រេកអរ ការមិនរំពៃ ( ចំពោះទ្រព្យអ្នកដទៃ ) អលោភៈ កុសលមូលណា នេះហៅថា អលោភៈ ។ បណ្តាកុសលមូលទាំងនោះ អទោសៈ តើដូចម្តេច ។ ការមិនប្រទូស្ត អាការមិនប្រទូស្ត ភាពមិនប្រទូស្ត ការមិនព្យាបាទ ការមិនគុំកួន អទោសៈ កុសលមូលណា នេះហៅថា អទោសៈ ។ បណ្តាកុសលមូលទាំងនោះ អមោហៈ តើដូចម្តេច ។ បញ្ញា ការដឹងច្បាស់ ។ បេ ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការឃើញដោយ ប្រពៃណា នេះហៅថា អមោហៈ ។ នេះហៅថា កុសលមូល ។ បណ្តា បច្ចយាការទាំងនោះ សង្ខារ កើតមាន ព្រោះកុសលមូលជាបច្ច័យ តើដូចម្តេច ។