អភិធម្មបិដក អព្យាកតនិទ្ទេស

ក្បាលទី 68 · ទំព័រ 252

ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ ក្នុងសម័យណា ចក្ខុវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើង ព្រោះភាព នៃកាមាវចរកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ កើតមាន ព្រោះ អាយតនៈទី ៦ ជាបច្ច័យ វេទនា កើតមាន ព្រោះផស្សៈជាបច្ច័យ ភព កើតមាន ព្រោះវេទនាជាបច្ច័យ ជាតិ កើតមាន ព្រោះភពជាបច្ច័យ ជរា និង មរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់ នុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ ។ បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច ។ ចេតនា ការសន្សំ ភាពនៃការសន្សំ ( នូវអារម្មណ៍ ) ណា នេះហៅថា សង្ខារ ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច ។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ។ បេ ។ ចក្ខុវិញ្ញាណធាតុ ដែល កើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ ។ បណ្តាបច្ចយាការទាំងនោះ នាម កើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច ។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាម កើតមាន ព្រោះវិញ្ញាណជាបច្ច័យ ។ បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ តើដូចម្តេច ។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តី ប្រាថ្នា ។ បេ ។ ចក្ខុវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ។ បណ្តាបច្ចយាការទាំងនោះ ផស្សៈ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ តើដូចម្តេច ។ ផស្សៈ ការពាល់ ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈ កើតមាន ព្