អដ្ឋកថាអព្យាកតនិទ្ទេស
[ ១១៨-១៤៥ ] ចិត្តដែលជាអព្យាកត ទ្រង់ចែកដោយលំដាប់ ដែល មកក្នុងចិត្តុប្បាទកណ្ឌខាងដើមហើយនោះឯង ក្នុងវារៈទាំងអស់ ទ្រង់បន្ថយ ន័យ មានអវិជ្ជាជាមូល ព្រោះហេតុអ្វី ព្រោះមិនមានធម៌ដែលគួរតាំងទុក ក្នុងឋានៈនៃអវិជ្ជា ។ ពិតហើយ ក្នុងកុសលចិត្តទាំងឡាយ មានកុសលមូល ដែលគប្បីតាំងទុកក្នុងឋានៈនៃអវិជ្ជា ក្នុងអហេតុកចិត្ត មានចក្ខុវិញ្ញាណជាដើម ក៏មិនមាន តែក្នុងសហេតុកចិត្តទាំងឡាយ ទោះបីមានកុសលមូល កាលបើ ដូច្នោះ ក្នុងអព្យាកតនិទ្ទេសនេះ ទ្រង់ក៏មិនកាន់យកកុសលមូលក្នុងសហេតុកចិត្តនោះ ទ្រង់មិនកាន់យកកុសលមូល ក្នុងសហេតុកចិត្តនោះ ព្រោះទ្រង់ កាត់កុសលមូលចេញ ក្នុងក្រសែនៃវិញ្ញាណ ៥ គប្បីជ្រាបថា ទ្រង់ធ្វើ ទេសនាឲ្យធ្លាក់ទៅតាមក្រសែនោះឯង គឺសម្តែងដោយលំដាប់ ។ ម្យ៉ាងទៀត ពោលដោយការផ្សេងគ្នាក្នុងអព្យាកតនិទ្ទេសនេះ ទ្រង់ បន្ថយឋានៈនៃតណ្ហា និងឋានៈនៃឧបាទានក្នុងអហេតុកចិត្ត មានចក្ខុវិញ្ញាណ ជាដើម ព្រោះហេតុអ្វី ព្រោះមិនមានធម៌ដែលមានកម្លាំង ដែលគួរដល់ ឋានៈនៃតណ្ហា និងព្រោះវៀរចាកអធិមោក្ខ តែក្នុងអហេតុកចិត្តដ៏សេស ទ្រង់ បន្ថយឋានៈនៃតណ្ហាប៉ុណ្ណោះ ។ ក្នុងសហេតុកចិត្តទាំងឡាយ ទ្រង់បន្ថែមបទបសាទក្នុងទីនៃតណ្ហា ព្រោះ ជាសភាវៈនៃការផូរផង់ ។ បណ្តាអព្យាកតទាំងនេះ ក្នុងអហេតុកចិត្ត មាន ចក្ខុវិញ្ញាណជាដើម ដែលជាកុសលវិបាក និងអកុសលវិបាក គប្បីជ្រាបន័យ នីមួយៗ ៦ ដែលមានសង្ខារ វិញ្ញាណ នាម ឆដ្ឋាយតនៈ ផស្សៈ និង វេទនាជាមូល ក្នុងអហេតុកចិត្តដ៏សេស គប្បីជ្រាបថា មានន័យនីមួយៗ ៧ ជាមួយន័យដែលមានអធិមោក្ខជាមូល ។ ចំណែកក្នុងសហេតុកចិត្តទាំងឡាយ គប្បីជ្រាបន័យនីមួយៗ ៨ ជាមួយន័យដែលមានបសាទជាមូល ។ បណ្តាអព្យាកតទាំ