អដ្ឋកថាអវិជ្ជាមូលកកុសលនិទ្ទេស

ក្បាលទី 68 · ទំព័រ 285

[ ១៤៦-១៦១ ] ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់បំណងនឹង សម្តែងបច្ចយាការក្នុងខណៈនៃចិត្តមួយដោយបរិយាយដទៃ ទើបទ្រង់ផ្តើម ជាដើមថា កតមេ ធម្មា កុសលា ដូច្នេះ ។ ក្នុងព្រះបាលីនោះ បទថា អវិជ្ជាបច្ចយា នេះ ត្រាស់សំដៅយកភាពជា ឧបនិស្សយប្បច្ច័យ ដោយហេតុនោះ ទើបក្នុងនិទ្ទេសវារ ទ្រង់មិនបាន ចែកថា ក្នុងបច្ចយាការនោះ អវិជ្ជា តើដូចម្តេច ទ្រង់ចែកថា បណ្តា បច្ចយាការទាំងនោះ សង្ខារ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច ។ ព្រោះសង្ខារ ពោល គឺកុសលចេតនាតែម្យ៉ាងបុណ្ណោះ កើតរួមជាមួយនឹង ចិត្តក្នុងសម័យនោះ មិនមែនអវិជ្ជាឡើយ ។ ក្នុងព្រះបាលីនោះ អវិជ្ជាជាបច្ច័យដល់លោកិយកុសល ដោយន័យ ដែលពោលក្នុងសុត្តន្តភាជនីយនោះឯង ព្រោះបុគ្គលដែលមិនទាន់លះអវិជ្ជា បាន ទើបចម្រើនលោកុត្តរកុសលដើម្បីលះអវិជ្ជា ហេតុនោះ សង្ខារ គឺ កុសលចេតនានោះ ទើបជាបច្ច័យបាន ដោយអំណាចការឈានកន្លងអវិជ្ជានោ ះ ។ ពិតហើយ កាលបុគ្គលនៅមានអវិជ្ជានោះឯង ទើបមានការប្រកប កុសល ការប្រកបកុសលរបស់បុគ្គលក្រៅអំពីនេះ មិនមាន ។ ក្នុងការប្រកប កុសលនោះ រមែងបាននូវការប្រកបកុសលដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដោយអំណាចនៃការវង្វេងខ្លះ ដោយអំណាចនៃការចម្រើន ដើម្បីឈានកន្លង ខ្លះ ។ រមែងបានការប្រកបលោកុត្តរកុសល ដោយអំណាចភាវនា ដើម្បី កាត់ផ្តាច់ដូច្នេះ ។ ពាក្យដ៏សេស មានន័យតាមដែលពោលហើយនោះឯង ។ ចំណែកការផ្សេងគ្នា មានដូច្នេះថា ក្នុងកុសលនីមួយៗ ខាងដើម បាន កុសលពួកដប់ប្រាំមួយ ៩ ពួក ដោយអំណាចចតុក្កៈ ៤ ក្នុងទីនេះ មិន បានយ៉ាងនោះ ព្រោះហេតុអ្វី ព្រោះអវិជ្ជា មិនជាអវិគតប្បច្ច័យ សម្បយុត្តប្បច្ច័យ និងអញ្ញមញ្ញប្បច្ច័យ ។