អភិធម្មបិដក កុសលមូលកវិបាកនិទ្ទេស

ក្បាលទី 68 · ទំព័រ 287

ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ ក្នុងសម័យណា ចក្ខុវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើង ព្រោះភាព នៃអកុសលកម្មដែលសត្វធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ សង្ខារ កើតមាន ព្រោះអកុសលមូលជាបច្ច័យ វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនា កើតមាន ព្រោះផស្សៈជាបច្ច័យ ភព កើតមាន ព្រោះវេទនាជាបច្ច័យ ជាតិ កើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ ។ បណ្តាបច្ចយាការទាំងនោះ សង្ខារ កើតមាន ព្រោះអកុសល់មូលជាបច្ច័យ តើដូចម្តេច ។ ចេតនា ការសន្សំ ភាពនៃការសន្សំ ( នូវ អារម្មណ៍ ) ណា នេះហៅថា សង្ខារ កើតមាន ព្រោះអកុសលមូលជាបច្ច័យ ។ បេ ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់ នុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ ។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ ក្នុងសម័យណា សោតវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានសំឡេងអារម្មណ៍ កើតឡើង ព្រោះភាពនៃអកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ ។ បេ ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើង ។ បេ ។ ជិវ្ហា- វិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើង ។ បេ ។ កាយវិញ្ញាណ ច្រឡំដោយទុក្ខ មានផ្សព្វជាអារម្មណ៍ កើតឡើង ។ បេ ។ មនោធាតុ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី ។ បេ ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារ កើតមាន ព្រោះអកុសលមូលជាបច្ច័យ វិញ្ញាណ កើតមាន ព្រោះសង្ខា