សតិប្បដ្ឋានវិភង្គ អភិធម្មបិដក សតិប្បដ្ឋានវិភង្គ
សតិប្បដ្ឋានវិភង្គ សតិប្បដ្ឋាន ៤ គឺភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក ្នុងកាយខាងក្នុង ពិចារណានូវកាយក្នុងកាយខាងក្រៅ ពិចារណានូវកាយក ្នុងកាយខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿង ដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី ( ជាគ្រឿងកំណត់ ) កម្ចាត់ បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក ១ ។ ភិក្ខុពិចារណានូវវេទនា ក្នុង វេទនាទាំងឡាយខាងក្នុង ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយខាងក្រៅ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយខាងក្នុង និងខាងក្រៅ សម្រេច ឥរិយាបថ មានព្យាយាម ជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មាន ស្មារតី ( ជាគ្រឿងកំណត់ ) កម្ចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក ១ ។ ភិក្ខុពិចារណានូវចិត្ត ក្នុងចិត្តខាងក្នុង ពិចារណានូវចិត្ត ក្នុងចិត្តខាងក្រៅ ពិចារណានូវចិត្ត ក្នុងចិត្តខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី ( ជា គ្រឿងកំណត់ ) កម្ចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក ១ ។ ភិក្ខុ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី ( ជាគ្រឿងកំណត់ ) កម្ចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុង លោក ១ ។ ចុះភិក្ខុពិចារណានូវកាយ ក្នុងកាយខាងក្នុង តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយខាងក្នុង ( កាយរបស់ខ្លួន ) គឺខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែល មានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្