អដ្ឋកថាសុត្តន្តភាជនីយឧទ្ទេសវារ
សតិប្បដ្ឋានវិភង្គ ៣ សុត្តន្តភាជនីយ ឧទ្ទេសវារ [ ១៧៧-១៨៦ ] ឥឡូវនេះ គប្បីជ្រាបវិនិច្ឆ័យក្នុងសតិប្បដ្ឋានវិភង្គ ដែលជាលំដាប់បន្ទាប់អំពីបដិច្ចសមុប្បាទវិភង្គនោះដូចតទៅ បទថា ចត្តារោ ជាពាក្យកំណត់ចំនួន ។ ដោយពាក្យនោះ ព្រះមាន ព្រះភាគ ទ្រង់កំណត់សតិប្បដ្ឋានថា មានចំនួនមិនទាបជាងនោះ មិនច្រើន ជាងនោះ ។ បទថា សតិប្បដ្ឋានា បានដល់ សតិប្បដ្ឋាន ៣ យ៉ាង គឺសតិគោចរ ១ ភាវៈ ៣ យ៉ាង ដែលព្រះសាស្តាទ្រង់ប្រព្រឹត្តកន្លងនូវការត្រេកអរ និងការ មិនត្រេកអរ ក្នុងពួកសាវ័កដែលបដិបត្តិ ១ ដោយសតិ ១ ។ ពិតហើយ សតិគោចរ គឺអារម្មណ៍របស់សតិ ហៅថា សតិប្បដ្ឋាន ដូចព្រះតម្រាស់ ( ក្នុងសំយុត្តនិកាយ មហាវារវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសេចក្តីកើតឡើង និងសូន្យទៅនៃសតិប្បដ្ឋាន ៤ ចូរ អ្នកទាំងឡាយស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីកើតឡើង នៃកាយ ដូចម្តេច ។ សេចក្តីកើតឡើងនៃកាយ ព្រោះកើតឡើងនៃ អាហារជាដើម ។ ម្យ៉ាងទៀត អារម្មណ៍របស់សតិ ក៏ហៅថា សតិប្បដ្ឋាន ដូចព្រះតម្រាស់ ( ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ) កាយ ឈ្មោះថា ឧបដ្ឋាន មិនមែនឈ្មោះថាសតិទេ សតិ ឈ្មោះថា ឧបដ្ឋានផង ឈ្មោះថា សតិផង ដូច្នេះ ។ សេចក្តីនៃពាក្យនោះ គប្បីជ្រាបថា ឈ្មោះថា បដ្ឋាន ព្រោះអត្ថថា ជាទីតាំងមាំ សួរថា អ្វីតាំងមាំ ឆ្លើយថា សតិ ដែលជាទីតាំងមាំនៃសតិ ឈ្មោះថា សតិប្បដ្ឋាន ។ ម្យ៉ាងទៀត ទីតាំងមាំដែលជាប្រធាន ឈ្មោះថា បដ្ឋាន ទីតាំងដែលជាប្រធាននៃសតិ ឈ្មោះថា សតិប្បដ្ឋាន ដូចពាក្យថា ទីដែលជាទីតាំងនៅរបស់ដំរី និងរបស់សេះជាដើម ដូច្នោះ ។ ភាវៈ ៣ យ៉ាង ដែលព្រះសាស្តាទ្រង់ប្រព្រឹត្តកន្លងនូវការត្រេកអរ និង មិន