អធិប្បាយឧទ្ទេសនៃវេទនានុបស្សនាជាដើម

ក្បាលទី 68 · ទំព័រ 331

ន័យម្យ៉ាងទៀត ក្នុងបទថា កាយេ កាយានុបស្សី នេះ ព្រះមាន ព្រះភាគត្រាស់កម្មដ្ឋានដោយអនុបស្សនា ។ ក្នុងបទថា វិហរតិ នេះ ត្រាស់ ការបរិហារកាយរបស់បុគ្គលដែលបដិបត្តិកម្មដ្ឋានដោយការនៅ តាមដែល ពោលហើយ ។ ក្នុងបទថា អាតាបី ជាដើម ទ្រង់ត្រាស់សម្មប្បធាន ដោយអាតាបៈ ត្រាស់កម្មដ្ឋានដែលមានប្រយោជន៍ទាំងពួង ឬឧបាយជាគ្រឿង រក្សាកម្មដ្ឋានដោយសតិសម្បជញ្ញៈ ។ ម្យ៉ាងទៀត ត្រាស់សមថៈដែលបាន ហើយ ដោយអំណាចកាយានុបស្សនាដោយសតិ ត្រាស់វិបស្សនាដោយ សម្បជញ្ញៈ និងត្រាស់ផលនៃភាវនា ដោយការនាំអភិជ្ឈា និងទោមនស្ស ចេញ ។ អធិប្បាយឧទ្ទេសនៃកាយានុបស្សនាសតិប្បដ្ឋាន មានប្រមាណ ប៉ុណ្ណេះ ។ អធិប្បាយ ឧទ្ទេសនៃវេទនានុបស្សនាជាដើម គប្បីជ្រាបវិនិច្ឆ័យក្នុងឧទ្ទេសនៃវេទនានុបស្សនាសតិប្បដ្ឋានជាដើមតទៅ បទថា អជ្ឈត្តំ ជាដើម ដោយន័យដែលពោលហើយនោះឯង បណ្តាវេទនា ជាដើមនេះ ព្រះមានព្រះភាគត្រាស់ការកំណត់ ៣ យ៉ាង គឺក្នុងវេទនាជាដើម របស់ខ្លួន ១ ក្នុងវេទនាជាដើមរបស់អ្នកដទៃ ១ ក្នុងវេទនាជាដើមរបស់ខ្លួន តាមកាលសមគួរ របស់អ្នកដទៃតាមកាលសមគួរ ១ ។ ប្រយោជន៍ក្នុងការពោល ត្រួតសេចក្តីនូវធម៌ មានវេទនាជាដើម ក្នុងពាក្យទាំងឡាយ មានពាក្យ ថា វេទនាសុ វេទនានុបស្សី ជាដើម គប្បីជ្រាបដោយន័យដែលពោល ហើយ ក្នុងកាយានុបស្សនានោះឯង ។ ក្នុងបទថា វេទនាសុ វេទនានុបស្សី ចិត្តេ ចិត្តានុបស្សី ធម្មេសុធម្មា នុបស្សី នេះ ពាក្យថា វេទនា បានដល់ វេទនា ៣ ហើយវេទនាទាំងនោះ ក៏ត្រឹមតែជាលោកិយបុណ្ណោះ ។ សូម្បីចិត្ត ក៏ជាលោកិយ ។ ធម៌ទាំងឡាយ ក៏យ៉ាងនោះ ។ ការចែកធម៌ទាំងនោះ នឹងប្រាកដក្នុងនិទ្ទេសវារ តែក្នុង ទីនេះ វេទនាដែលភិក្ខុគប្បីតាមឃើញបានដោយប្រការណា កាលតា