អដ្ឋកថាវេទនានុបស្សនានិទ្ទេស
[ ១៨៧-១៩០ ] ក្នុងវេទនានុបស្សនានិទ្ទេស គប្បីជ្រាបដូចគ្នានឹង ពាក្យដែលពោលហើយខាងដើម ដោយន័យដែលពោលហើយនោះឯង ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា សុខំ វេទនំ វេទយមានោ ជាដើមដូចតទៅ បទថា សុខំ វេទនំ អធិប្បាយថា កាលសោយសុខវេទនា ដែលប្រព្រឹត្ត ទៅផ្លូវកាយ ឬផ្លូវចិត្ត ក៏ដឹងច្បាស់ថា អាត្មាអញ សោយសុខវេទនាដូច្នេះ ។ ក្នុងសេចក្តីនេះ ប្រៀបដូចទារកទាំងឡាយ សូម្បីនៅដេកផ្ងារក្នុងវេលា បៅដោះជាដើម កាលសោយសុខវេទនា ក៏រមែងដឹងថា អញសោយ សុខវេទនាក៏ពិត តែព្រះមានព្រះភាគ មិនបានត្រាស់សំដៅយកការដឹងបែប នោះ ព្រោះថា ការដឹងបែបនោះ រមែងមិនលះសត្តូបលទ្ធិ គឺការយល់ឃើញ ថា សត្វ ទាំងមិនមែនកម្មដ្ឋាន ឬមិនមែនការចម្រើនសតិប្បដ្ឋាន តែការដឹង របស់ភិក្ខុនេះ រមែងលះសត្តូបលទ្ធិ រមែងដកនូវសត្តសញ្ញា ទាំងជាកម្មដ្ឋាន ផង ជាការចម្រើនសតិប្បដ្ឋានផង ព្រោះថា ព្រះមានព្រះភាគត្រាស់សេចក្តី នេះ សំដៅយកការសោយដែលប្រកបដោយការដឹងយ៉ាងនេះថា អ្នកណា សោយវេទនា វេទនារបស់អ្នកណា វេទនាមានអ្វីជាហេតុ ដូច្នេះ ។ ក្នុងបញ្ញាទាំងនោះ ពាក្យថា អ្នកណាសោយវេទនា បានដល់ បុគ្គល ណាមួយ គឺសត្វ ឬបុគ្គល រមែងសោយវេទនាមិនមាន ។ ពាក្យថា វេទនា របស់អ្នកណា បានដល់ មិនមែនវេទនារបស់អ្នកណា ទោះជាសត្វ ឬបុគ្គល ក៏ដោយ ។ ពាក្យថា វេទនាមានអ្វីជាហេតុ បានដល់ វេទនានោះឯង មាន វត្ថុជាអារម្មណ៍ ព្រោះហេតុនោះ បុគ្គលនោះជ្រាបច្បាស់យ៉ាងនេះថា វេទនា នោះឯង រមែងសោយ ព្រោះធ្វើវត្ថុនៃសុខជាដើមនោះៗ ឲ្យជាអារម្មណ៍ តែ ព្រោះកាន់យកការប្រព្រឹត្តទៅនៃវេទនានោះ ក៏មានត្រឹមតែជាវោហារថា អញ សោយវេទនា ដូច្នេះ កាលធ្វើវត្ថុឲ្យជាអារម្មណ៍យ៉ាងនេះហើយ កាលកំណត់ ថា វេទនារមែងសោយ