ពោជ្ឈង្គបព្វៈ

ក្បាលទី 68 · ទំព័រ 436

គប្បីជ្រាបវិនិច្ឆ័យក្នុងពោជ្ឈង្គបព្វៈដូចតទៅ បទថា សន្តំ បានដល់ មានដោយអំណាចនៃការបានចំពោះ ។ បទថា អសន្តំ បានដល់ មិនមាន ដោយអំណាចនៃការមិនបានចំពោះ ។ ក្នុងបទថា យថា ច អនុប្បន្នស្ស ជាដើម សតិសម្ពោជ្ឈង្គកើតឡើងយ៉ាងនេះ ( ក្នុងសំយុត្តនិកាយ មហាវារវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំងនៃសតិសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនងនឹងធ្វើឲ្យក្រាស់ក្រែលក្នុងធម៌ទាំងនោះ នេះជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចម្រើនពេញលេញឡើងបាន ដូច្នេះ ។ បណ្តាពាក្យទាំងនោះ សតិនោះឯង ឈ្មោះថា ធម៌ដែលជាទីតាំងនៃ សតិសម្ពោជ្ឈង្គ ។ យោនិសោមនសិការ មានលក្ខណៈតាមដែលពោល ហើយនោះឯង ។ កាលញ៉ាំងយោនិសោមនសិការនោះឲ្យប្រព្រឹត្តទៅច្រើន ក្នុងធម៌ដែលជាទីតាំងនៃសតិសម្ពោជ្ឈង្គនោះ សតិសម្ពោជ្ឈង្គ រមែងកើតឡើង ។ ម្យ៉ាងទៀត ធម៌ ៤ ប្រការ រមែងប្រព្រឹត្តទៅដើម្បីការកើតឡើងនៃ សតិសម្ពោជ្ឈង្គ គឺ សតិសម្បជញ្ញំ សតិសម្បជញ្ញៈ ១ មុដ្ឋស្សតិបុគ្គលបរិវជ្ជនតា ភាពជាអ្នកវៀរចាកបុគ្គលដែលមិនមានស្មារតី ១ ឧបដ្ឋិតស្សតិបុគ្គលសេវនតា ភាពជាអ្នកសេពគប់បុគ្គលដែលមានស្មារតីមាំទាំ ១ តទធិមុត្តតា ភាពជាអ្នកបង្អោនចិត្តទៅក្នុងសតិសម្ពោជ្ឈង្គនោះ ១ ។ ពិតហើយ សតិសម្ពោជ្ឈង្គ រមែងកើតឡើងដោយសតិសម្បជញ្ញៈក្នុង ឋានៈទាំង ៧ មានការឈានទៅខាងមុខជាដើម ដោយការវៀរបុគ្គលដែល មិនមានស្មារតី ដូចក្អែកដែលលាក់អាហារ ( ហើយក៏ភ្លេច ) ដោយការសេព គប់បុគ្គលដែលមានសតិតាំងមាំ ដូចគ្នានឹងព្រះតិស្សទត្តត្ថេរ និងព្រះ អភយត្ថេរ និងដោយភាពជាអ្នកមានចិត្តបង្អោនទៅ ទោរទន់ទៅ ឈមទៅ ដើ