អភិធម្មបិដក អភិធម្មភាជនីយ
អភិធម្មភាជនីយ សតិប្បដ្ឋាន ៤ ។ គឺភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក ្នុងកាយ ១ ពិចារណានូវវេទនាក្នុងវេទនាទាំងឡាយ ១ ពិចារណានូវចិត្តក ្នុងចិត្ត ១ ពិចារណានូវធម៌ក្នុងធម៌ទាំងឡាយ ១ ។ ចុះភិក្ខុពិចារណានូវកាយក្នុងកាយ តើដូចម្តេច ។ ក្នុង សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជា គ្រឿងដល់នូវការមិនសន្សំ ( នូវកិលេសវដ្តៈ ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បី ដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ( ភិក្ខុនេះ ) ឈ្មោះថា ពិចារណានូវកាយក្នុងកាយក ្នុងសម័យនោះ ការរពឫក ការនឹកឃើញ ។ បេ ។ ការរពឫកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយ ដ៏សេស ក៏ឈ្មោះថា ប្រកបដោយសតិប្បដ្ឋាន ។ ចុះភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ តើដូចម្តេច ។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ ( នូវ កិលេសវដ្តៈ ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាក កាមទាំងឡាយ ។ បេ ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ( ភិក្ខុនេះ ) ឈ្មោះថា ពិចារណានូវវេទនាក្នុងវេទនាទាំងឡាយ ក្នុងសម័យ នោះ ការនឹករពឫក ការនឹកឃើញ ។ បេ ។ ការរពឫកត្រូវ សតិសម្ពោជ្ឈង្គ ជា អង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយ