អភិធម្មបិដក បញ្ញាបុច្ឆកៈ

ក្បាលទី 68 · ទំព័រ 469

បញ្ញាបុច្ឆកៈ សតិប្បដ្ឋាន ៤ គឺភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក ្នុងកាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក ១ ពិចារណានូវវេទនាក្នុង វេទនាទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មាន ស្មារតី កម្ចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក ១ ពិចារណានូវចិត្តក ្នុងចិត្ត មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់អភិជ្ឈា និងទោមនស្ស ក្នុងលោក ១ ពិចារណានូវធម៌ក្នុងធម៌ ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មាន ស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក ១ ។ បណ្តា សតិប្បដ្ឋានទាំង ៤ សតិប្បដ្ឋានជាកុសលបុន្មាន ជាអកុសលបុន្មាន ជា អព្យាក្រឹតបុន្មាន ។ បេ ។ ជាសរណៈបុន្មាន ជាអរណៈបុន្មាន ។ សតិប្បដ្ឋាន ៤ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ប្រកបដោយ សុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតី តែមិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន តែមិនសៅហ្មង ទាំង មិនគួរដល់សេចក្តីសៅហ្មងក៏មាន ប្រកបដោយវិតក្ក ទាំងប្រកបដោយវិចារៈ ក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមាន វិចារៈក៏មាន ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុដែលមិន គួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន ដល់នូវការមិនសន្សំ ក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំក៏មាន ជាសេក្ខៈក៏មាន ជាអសេក្ខៈ ដែលមិ