អភិធម្មបិដក អភិធម្មភាជនីយ
អភិធម្មភាជនីយ សម្មប្បធាន ៤ គឺភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំងពួកអកុសលធម៌ដ៏ លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ១ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ១ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ១ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំង ពួកកុសលធម៌ ដែលកើតហើយ ឲ្យស្ថិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ ដុះដាល ធំទូលាយ ចម្រើន ពេញលេញ ១ ។ ចុះភិក្ខុញ៉ាំងឆន្ទៈ ឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យ កើតឡើង តើដូចម្តេច ។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើននូវ លោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ ( នូវកិលេស ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុញ៉ាំងឆន្ទៈ ឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី ញ៉ាំងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ។ ត្រង់ពាក្យថា ញ៉ាំងឆន្ទៈឲ្យកើត មានសេចក្តីថា បណ្តា ពាក្យទាំងនោះ ឆន្ទៈ តើដូចម្តេច ។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តី ប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ សេចក្តីប្រាថ្នាធម៌ជាកុសលណា នេះ ហៅថា ឆន្ទៈ ភិក្ខុញ៉ាំងឆន្ទៈនេះ ឲ្យកើត ឲ្យលូតលាស់ ឲ្យដុះដាល