អភិធម្មបិដក បញ្ញាបុច្ឆកៈ
បញ្ញាបុច្ឆកៈ ឥទ្ធិបាទ ៤ គឺភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ប្រកបដោយ ឆន្ទសមាធិ និងបធានសង្ខារ ១ វីរិយសមាធិ … ១ ចិត្តសមាធិ … ១ ចម្រើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១ ។ បណ្តា ឥទ្ធិបាទទាំង ៤ ឥទ្ធិបាទ ជាកុសលបុន្មាន ជាអកុសលបុន្មាន ជាអព្យាក្រឹត បុន្មាន ។ បេ ។ ជាសរណៈបុន្មាន ជាអរណៈបុន្មាន ។ ឥទ្ធិបាទ ៤ ជាកុសលតែមួយយ៉ាង ប្រកបដោយសុខវេទនា ក៏មាន ប្រកបដោយអទុក្ខមសុខវេទនា តែមានវិបាកធម៌ជាប្រក្រតី ដែល កិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មងក៏មាន ប្រកបដោយវិតក្កៈ និងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ មិនមាន វិចារៈក៏មាន ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយ ឧបេក្ខាដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាធម៌មានហេតុ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាគ្រឿងដល់ នូវការមិនសន្សំ ( នូវកិលេសវដ្តៈ ) ជារបស់សេក្ខៈ ជាធម៌មានប្រមាណ មិនមាន មានអារម្មណ៍ប្រមាណមិនមាន ជាធម៌ដ៏ឧត្តម មានសភាពត្រូវ និង ទៀង មិនមែនមានមគ្គជាអារម្មណ៍ មានមគ្គជាហេតុ មិនមែនមានមគ្គជា អធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគួរពោល ថា បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ខាងក្នុង ទាំងខាងក្រៅ មានអារម្មណ៍ជាខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន ។