អដ្ឋកថាអភិធម្មភាជនីយ

ក្បាលទី 68 · ទំព័រ 582

អភិធម្មភាជនីយ [ ២៩៩-៣០៩ ] ក្នុងអភិធម្មភាជនីយ មាន ២ ន័យ ដោយអំណាច នៃការសួរឆ្លើយ ពោជ្ឈង្គទាំង ៧ ដោយរួមគ្នា និងដោយអំណាចនៃការសួរ ឆ្លើយ ពោជ្ឈង្គទាំង ៧ ដោយបែកគ្នា ។ គប្បីជ្រាបអត្ថវណ្ណនានៃ ពោជ្ឈង្គទាំងនោះ ដោយន័យដែលខ្ញុំពោលហើយខាងដើមនោះឯង ។ ចំណែក ក្នុងនិទ្ទេសនៃឧបេក្ខាសម្ពោជ្ឈង្គ ឈ្មោះថា ឧបេក្ខា ដោយអំណាចនៃការព្រងើយ ។ អាការនៃការព្រងើយ ឈ្មោះថា ឧបេក្ខនា ។ ឈ្មោះថា ឧបេក្ខា ព្រោះអត្ថថា រមែងសម្លឹង រមែងមិនចោទសួរនូវធម៌ទាំងឡាយ ដែលកំពុង ប្រព្រឹត្តទៅដោយល្អ ដែលគួរដល់ការសំឡឹង ។ ឈ្មោះថា ឧបេក្ខនា ព្រោះ អត្ថថា ញ៉ាំងបុគ្គលឲ្យចូលទៅកាន់ភាពព្រងើយ ។ កិរិយាដែលព្រងើយ ដ៏ក្រៃលែង ដោយកិរិយាដែលព្រងើយជាលោកិយ ដែលដល់នូវភាពជា ពោជ្ឈង្គ ឈ្មោះថា អជ្ឈុបេក្ខនា ។ ភាវៈនៃភាពជាកណ្តាល ដោយការដល់ នូវសេចក្តីព្យាយាម ឈ្មោះថា មជ្ឈត្តតា លោកពោលថា មជ្ឈត្តតា ចិត្តស្ស ក៏ដើម្បីសម្តែងថា ភាពជាកណ្តាលនោះ ជារបស់ចិត្ត មិនមែន របស់សត្វ ដូច្នេះ ។ នេះជាកិច្ចពណ៌នាតាមលំដាប់ ក្នុងអភិធម្មភាជនីយនេះ ។ បណ្ឌិតគប្បីរាប់ន័យក្នុងអភិធម្មភាជនីយនោះ ព្រោះថា អភិធម្មភាជនីយ នេះ លោកចែកន័យជា ៤០០០ ន័យ គឺក្នុងមគ្គមួយមាន ១០០០ ន័យ ក្នុង ការសាកសួរ និងការឆ្លើយ ពោជ្ឈង្គទាំង ៧ រួមគ្នា ។ ក្នុងការសួរ ការឆ្លើយ ញែកសេចក្តីនីមួយៗ ពោជ្ឈង្គទាំង ៧ មាន ៤ ពួក ចាត់ជា ២ ម៉ឺន ៨ ពាន់ន័យ គឺដោយអំណាចពោជ្ឈង្គនីមួយៗ ៤០០០ ន័យ ២៨០០០ ន័យ ទាំងនោះ រួមជាមួយ ៤០០០ ន័យខាងដើម ៣ ម៉ឺន ២ ពាន់ន័យ ព្រោះ ហេតុនោះ ក្នុងអភិធម្មភាជនីយន័យទាំងអស់ ចែកជា ៣២០០០ ន័យ ជា កុសលនោះឯង ។ តែព្រោះពោជ្ឈង្គទាំងឡាយ រមែងបានក្នុងខណៈនៃផល និង