អភិធម្មបិដក បញ្ញាបុច្ឆកៈ
បញ្ញាបុច្ឆកៈ ពោជ្ឈង្គ ៧ គឺសតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ បណ្តាសម្ពោជ្ឈង្គទាំង ៧ ពោជ្ឈង្គ ជាកុសលបុន្មាន ជាអកុសលបុន្មាន ជាអព្យាក្រឹតបុន្មាន ។ បេ ។ ជាសរណៈ បុន្មាន ជាអរណៈបុន្មាន ។ ពោជ្ឈង្គ ៧ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ។ បីតិសម្ពោជ្ឈង្គ ប្រកបដោយសុខវេទនា ពោជ្ឈង្គ ៦ ប្រកបដោយសុខវេទនា ក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ។ ពោជ្ឈង្គ ៧ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតី មានកម្មប្រកបដោយកិលេសមាន តណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ប្រកបដោយវិតក្ក ប្រកបដោយវិចារៈ ក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ មិនមានវិចារៈ ក៏មាន ។ បីតិសម្ពោជ្ឈង្គ មិនច្រឡំដោយបីតិ តែច្រឡំដោយសុខ មិនច្រឡំ ដោយឧបេក្ខា ពោជ្ឈង្គ ៦ ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខាក៏មាន ។ ពោជ្ឈង្គ ៧ មិនគួរលះដោយទស្សនៈ ទាំង មិនគួរលះដោយភាវនា មានហេតុ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះ ដោយភាវនា មិនដល់នូវការសន្សំ ( នូវកិលេសវដ្តៈ ) ក៏មាន មិនដល់នូវ ការសន្សំ ( នូវកិលេសវដ្តៈ ) ទាំងមិនដល់នូវការមិនសន្សំ ( នូវកិលេសវដ្តៈ ) ក៏មាន ជារបស់សេក្ខៈក៏មាន ជារបស់អសេក្ខៈ មានប្រមាណមិនបាន មាន អារម្មណ៍ប្រមាណមិនបាន ជាសភាពឧត្តមក៏មាន មានសភាពត្រូវ និងទៀង ក៏មាន មិនទៀង មិនមានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មាន មគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង ថាមានមគ្គជា អធិបតីផ