អដ្ឋកថាមគ្គវិភង្គ

ក្បាលទី 68 · ទំព័រ 594

មគ្គង្គវិភង្គ ៣ សុត្តន្តភាជនីយ [ ៣១៥-៣២៥ ] ឥឡូវនេះ គប្បីជ្រាបវិនិច្ឆ័យក្នុងមគ្គវិភង្គ ដែលជាលំដាប់ បន្ទាប់អំពីពោជ្ឈង្គវិភង្គនោះដូចតទៅក្នុង បទទាំងពួង មានបទថា អរិយោ អដ្ឋង្គិកោ មគ្គោ ជាដើម បណ្ឌិតគប្បីជ្រាបដោយន័យដែលខ្ញុំពោលហើយ ក្នុងនិទ្ទេសទុក្ខនិរោធគាមិនីបដិបទា ក្នុងសច្ចវិភង្គនោះឯង ។ ក្នុងន័យទី ២ ដែលព្រះមានព្រះភាគ ទ្រង់ចែកសម្តែងដោយចំពោះហើយ ដោយអំណាចនៃភាវនា ពាក្យទាំងពួង ថា សម្មាទិដ្ឋឹ ភាវេតិ វិវេកនិស្សិតំ ជាដើម គប្បីជ្រាបដោយន័យ ដែលបានពោលហើយ ក្នុងពោជ្ឈង្គវិភង្គនោះឯង ។ សុត្តន្តភាជនីយនេះ ពោលដោយអំណាចរបស់ន័យទាំងពីរ ព្រះមានព្រះភាគ ក៏ត្រាស់ទាំងជា លោកិយ និងលោកុត្តរលាយឡំគ្នានោះឯង ។ អដ្ឋកថាសុត្តន្តភាជនីយ ចប់