អដ្ឋកថាអភិធម្មភាជនីយ
អភិធម្មភាជនីយ [ ៣២៦-៣៣៩ ] ក្នុងអភិធម្មភាជនីយ ព្រះមានព្រះភាគមិនត្រាស់បទថា អរិយោ តែត្រាស់បទថា អដ្ឋង្គិកោ មគ្គោ ដូច្នេះ ។ ទោះបីមិន ត្រាស់ថា អរិយ ក្តី មគ្គមានអង្គ ៨ នេះ ក៏ជាអរិយមគ្គដោយពិត ដូចបុត្រ របស់ព្រះរាជាដែលមុទ្ធាភិសេកហើយ ដែលកើតក្នុងព្រះឧទររបស់ព្រះទេវី ដែលមុទ្ធាភិសេកហើយ បុគ្គលណាម្នាក់មិនពោលថា រាជបុត្រ ក៏នៅតែជា រាជបុត្រនោះឯង យ៉ាងណា សូម្បីអិរយមគ្គនេះ ព្រះមានព្រះភាគមិនបាន ត្រាស់ពាក្យថា អរិយ ក៏គប្បីជ្រាបថា ជាអរិយមគ្គដោយពិត ។ ពាក្យ ដ៏សេសក្នុងទីនេះ គប្បីជ្រាបដោយន័យដែលពោលហើយ ក្នុងសច្ចវិភង្គ នោះឯង ។ ក្នុងបញ្ចង្គិកវារ ទោះបីមិនត្រាស់ថា មគ្គមានអង្គ ៨ ក៏គប្បីជ្រាបថា មគ្គនោះ មានអង្គ ៨ ដូចគ្នា ព្រោះថា លោកុត្តរមគ្គ ឈ្មោះថា ប្រកបដោយ អង្គ ៥ មិនមាន ។ នេះជាអដ្ឋកថាដែលឃើញស្មើគ្នារបស់អាចារ្យ ទាំងឡាយក្នុងអភិធម្មភាជនីយនេះ ។ ចំណែកអាចារ្យវិតណ្ឌវាទី ( អាចារ្យ អ្នកមានប្រក្រតីពោលជំទាស់ ) ពោលថា សូម្បីលោកុត្តរមគ្គ ឈ្មោះថា ប្រកបដោយអង្គ ៨ មិនមាន តែប្រកបដោយអង្គ ៥ បុណ្ណោះ ត្រូវឆ្លើយថា ចូរនាំសូត្រមកអាង អាចារ្យវិតណ្ឌវាទីនោះ កាលមិនឃើញសូត្រដទៃពិតៗ ក៏នឹងនាំចំណែកនៃសូត្រអំពីមហាសឡាយតនសូត្រនេះ មកអាងថា សេចក្តី យល់ឃើញណា របស់បុគ្គលមានសភាពដូច្នោះ សេចក្តីយល់ឃើញនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីយល់ឃើញត្រូវ សេចក្តីត្រិះរិះណា … សេចក្តីព្យាយាមណា … ការរពឫកណា … ការតាំងចិត្តនឹងណា របស់បុគ្គល មានសភាពដូច្នោះ ការតាំងចិត្តនឹងនោះ របស់បុគ្គលនោះ ឈ្មោះថា ការតាំង ចិត្តនឹងត្រូវ ។ បុគ្គលនោះឯង ឈ្មោះថា មានកាយកម្ម វចីកម្ម និង អាជីវៈដ៏បរិសុទ្ធល្អ ក្ន