អភិធម្មបិដក បញ្ញាបុច្ឆកៈ
បញ្ញាបុច្ឆកៈ អរិយមគ្គមានអង្គ ៨ ។ អរិយមគ្គមានអង្គ ៨ គឺអ្វីខ្លះ ។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។ បណ្តាអរិយមគ្គទាំង ៨ អង្គមគ្គជាកុសលបុន្មាន ជាអកុសលបុន្មាន ជាអព្យាក្រឹតបុន្មាន ។ បេ ។ ជាសរណៈបុន្មាន ជាអរណៈ បុន្មាន ។ អង្គមគ្គ ៨ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ។ សម្មាសង្កប្បៈ ប្រកបដោយសុខវេទនា អង្គមគ្គ ៧ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ។ អង្គមគ្គ ៨ ជាវិបាកក៏មាន មានវិបាក ធម៌ជាប្រក្រតី ដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ។ សម្មាសង្កប្បៈ មិនមានវិតក្កៈ មាន ត្រឹមតែវិចារៈ អង្គមគ្គ ៧ ប្រកបដោយវិតក្ក ប្រកបដោយវិចារៈក៏មាន មិន មានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ មិនមានវិចារៈក៏មាន ។ សម្មាសង្កប្បៈ ច្រឡំដោយបីតិ ច្រឡំដោយសុខ តែមិនច្រឡំដោយឧបេក្ខា អង្គមគ្គ ៧ ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយ ឧបេក្ខាក៏មាន ។ អង្គមគ្គ ៨ មិនគួរលះដោយទស្សនៈ មិនគួរលះដោយ ភាវនា មានហេតុ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជា គ្រឿងដល់នូវការមិនសន្សំ ( នូវកិលេសវដ្តៈ ) ក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខៈក៏មាន ជារបស់អសេក្ខៈ មានប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ជាសភាពដ៏ឧត្តមក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀង មិនមែនមានមគ្គជា អារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរ ពោលថា មានមគ្គជាហេតុផង ថាម