ឈានវិភង្គ អភិធម្មបិដក ឈានវិភង្គ
ឈានវិភង្គ ភិក្ខុក្នុងសាសនានេះ ជាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ សម្រេចឥរិយាបថ បរិបូណ៌ដោយអាចារ និងគោចរ ឃើញភ័យក្នុងទោស ទាំងឡាយ មានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ មាន ទ្វារគ្រប់គ្រងក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ ក្នុងការព្យាយាមជាគ្រឿងភាក់រពឫក ក្នុងពេលមុនរាត្រី និងក្រោយរាត្រី ប្រកបរឿយៗ ក្នុងការព្យាយាមចម្រើននូវធម៌ទាំងឡាយ ជាចំណែកនៃការត្រាស់ ដឹង ជាប់មិនដាច់ ចាស់ក្លា ។ ភិក្ខុនោះ ជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុង ការដើរទៅមុខ និងការឈានថយក្រោយ ធ្វើសេចក្តីដឹងខ្លួន ក្នុងការក្រឡេក មើលទៅមុខ និងការក្រឡេកមើលទៅទិសផ្សេងៗ ធ្វើសេចក្តីដឹងខ្លួន ក្នុងការ បត់ដៃជើង និងការលាតដៃជើង ធ្វើសេចក្តីដឹងខ្លួន ក្នុងការទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ ធ្វើសេចក្តីដឹងខ្លួន ក្នុងការបរិភោគភោជន ការផឹកទឹក ការ ទំពាស៊ីខាទនីយៈ និងការជញ្ជប់ ( នូវភេសជ្ជៈ មានសប្បិជាដើម ) ធ្វើ សេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់ឧច្ចារបស្សាវៈ ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬការស្ងៀម ។ ភិក្ខុនោះ គប់ រកទីសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច គល់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃ ស្មសាន ព្រៃញៀតស្បាត ទីវាល គំនរចំបើង ទីមិនមានសំឡេង ទីមិន គឹកកង ទីប្រាសចាកខ្យល់ដែលកើតអំពីសរីរៈនៃជន ទីស្ងាត់កំបាំងរបស់ មនុស្ស ទីសមគួរដល់ការពួនសម្ងំ ។ ភិក្ខុនោះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់