អដ្ឋកថាឈានវិភង្គ
ឈានវិភង្គ ៣ ឥឡូវនេះ គប្បីជ្រាបវិនិច្ឆ័យក្នុងឈានវិភង្គ ដែលជាលំដាប់ បន្ទាប់អំពីមគ្គវិភង្គនោះដូចតទៅ ខាងដើមនេះ ព្រះមានព្រះភាគ ទ្រង់តាំងមាតិកានៃសុត្តន្តភាជនីយទាំងអស់ មុន ។ ក្នុងមាតិកាទាំងនោះ បទថា ឥធ ជាបទសម្តែងលំអិតដល់ពាក្យប្រៀន ប្រដៅដែលពិត ដោយអាស្រ័យបុគ្គលដែលសម្បូរដោយការដល់ព្រម ក្នុងករណីយកិច្ចដែលជាចំណែកខាងដើម ដែលញ៉ាំងឈានមានប្រការទាំងពួង ឲ្យកើតឡើងផង ជាការបដិសេធភាពជាយ៉ាងនោះរបស់សាសនាដទៃផង ។ សេចក្តីនេះ សមដូចព្រះសាស្តាត្រាស់ ( ក្នុងអង្គុត្តរនិកាយ ចតុក្កនិបាត ) ថា ម្នាលភិក្ខុទាំងឡាយ សមណៈទី ១ ក៏មានក្នុងធម្មវិន័យនេះ ។ បេ ។ បរប្បវាទ ( លទ្ធិ ) ទាំងឡាយ សូន្យចាកពួកសមណៈដទៃ ដូច្នេះ ។ បទថា ភិក្ខុ ជាបទសម្តែងដល់បុគ្គល ដែលញ៉ាំងឈានទាំងនោះ ឲ្យកើតឡើង ។ បទថា បតិមោក្ខសំវរសំវុតោ នេះ ជាបទចង្អុលបង្ញាញ ដល់ភាពដែលភិក្ខុនោះ តាំងមាំក្នុងបាតិមោក្ខសំវរៈ ។ បទថា វិហរតិ នេះ ជាពាក្យអធិប្បាយ ដល់ភាពដែលភិក្ខុនោះ ជា អ្នកដល់ព្រមដោយការនៅ សមគួរដល់ភាពយ៉ាងនោះ ។ បទថា អាចារ- គោចរសម្បន្នោ នេះ ជាការសម្តែងថា ភិក្ខុនោះ មានធម៌ដែលជាឧបការៈ ដល់បាតិមោក្ខសំវរៈក្នុងខាងដើម និងដល់ការប្រកបរឿយៗ នូវឈាន ជាន់ខ្ពស់ ។ បទថា អណុមត្តេសុ វជ្ជេសុ ភយទស្សាវី នេះ ជាពាក្យលម្ហិត ដល់ភាពដែលភិក្ខុនោះ មានការមិនឃ្លាតចាកបាតិមោក្ខជាធម្មតា ។ បទថា សមាទាយ នេះ ជាពាក្យសម្តែងដល់ការកាន់យកសិក្ខាបទទាំងឡាយរបស់ ភិក្ខុនោះ ដោយមិនសេសសល់ ។