អភិធម្មបិដក សុត្តន្តភាជនីយ
សុត្តន្តភាជនីយ ត្រង់ពាក្យថា នេះ គឺក្នុងការឃើញនេះ ក្នុងការគាប់ចិត្តនេះ ក្នុងការចូលចិត្តនេះ ក្នុងការប្រកាន់នេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម៌ និងវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចរិយៈនេះ ក្នុងសាសនានៃ ព្រះសាស្តានេះ ព្រោះហេតុនោះ ទើបពោលថា នេះ ។ ត្រង់ពាក្យថា ភិក្ខុ គឺឈ្មោះថា ភិក្ខុ ព្រោះឈ្មោះ ឈ្មោះថា ភិក្ខុ ព្រោះការប្តេជ្ញា ឈ្មោះថា ភិក្ខុ ព្រោះសូម ឈ្មោះថា ភិក្ខុ ព្រោះជាអ្នក សូម ឈ្មោះថា ភិក្ខុ ព្រោះជាអ្នកចូលទៅកាន់ទីត្រាច់ទៅដើម្បីសូម ឈ្មោះ ថា ភិក្ខុ ព្រោះជាអ្នកទ្រទ្រង់សំពត់កាត់ដាច់ ឈ្មោះថា ភិក្ខុ ព្រោះទម្លាយ អកុសលធម៌ទាំងឡាយដ៏លាមក ឈ្មោះថា ភិក្ខុ ព្រោះហេតុទម្លាយអកុសលធម៌ទាំងឡាយដ៏លាមក ឈ្មោះថា ភិក្ខុ ព្រោះការលះកិលេសទាំងឡាយ ដោយចំណែក ឈ្មោះថា ភិក្ខុ ព្រោះការលះកិលេសទាំងឡាយដោយមិន មានចំណែក បុគ្គលជាសេក្ខៈ ឈ្មោះថា ភិក្ខុ បុគ្គលជាអសេក្ខៈ ឈ្មោះថា ភិក្ខុ បុគ្គលជាសេក្ខៈក៏មិនមែន ជាអសេក្ខៈក៏មិនមែន ឈ្មោះថា ភិក្ខុ បុគ្គល ប្រសើរ ឈ្មោះថា ភិក្ខុ បុគ្គលចម្រើន ឈ្មោះថា ភិក្ខុ បុគ្គលផូរផង់ ឈ្មោះ ថា ភិក្ខុ បុគ្គលមានខ្លឹម ឈ្មោះថា ភិក្ខុ បុគ្គលដែលសង្ឃព្រមព្រៀងគ្នា ឲ្យ ឧបសម្បទា ដោយញត្តិចតុត្ថកម្ម ដែលមិនកម្រើកគួរដល់ហេតុ ឈ្មោះថា ភិក្ខុ ។ ត្រង់ពាក្យថា បាតិមោក្ខ បានដល់ សីល ការតាំងមាំ កិច្ច ខាងដើម ការប្រព្រឹត្ត ការសង្រួម ការរវាំង ប្រធាន ប្រមុខ នៃការដល់ នូវកុសលធម៌ទាំងឡាយ ។ ពាក្យថា សំវរៈ គឺការមិនកន្លង ដែលប្រព្រឹត្ត ទៅក្នុងកាយ ការមិនកន្លង ដែលប្រព្រឹត្តទៅក្នុងវាចា ការមិនកន្លង ដែល ប្រព្រឹត្តទៅក្នុងកាយ និងក្នុងវាចា ។