អដ្ឋកថាសុត្តន្តភាជនីយ

ក្បាលទី 68 · ទំព័រ 658

សុត្តន្តភាជនីយ ៣ [ ៣៤៦-៤៥៥ ] ឥឡូវនេះ ព្រះមានព្រះភាគ ដើម្បីនឹងសម្តែងចែក មាតិកាតាមដែលទ្រង់តាំងឡើង ទើបផ្តើមបទថា ឥធាតិ ឥមិស្សា ទិដ្ឋិយា ជាដើម ។ ក្នុងនិទ្ទេសទាំងនោះ ពាក្យប្រៀនប្រដៅរបស់ព្រះសព្វញ្ញូពុទ្ធ ពោលគឺ ត្រៃសិក្ខា ព្រះមានព្រះភាគត្រាស់ ១០ បទ មានបទថា ឥមិស្សា ទិដ្ឋិយា ជាដើម ។ ពិតហើយ ពាក្យប្រៀនប្រដៅនោះ ព្រះមានព្រះភាគត្រាស់ហៅថា ទិដ្ឋិ ព្រោះពាក្យប្រៀនប្រដៅនោះ ព្រះមានព្រះភាគត្រាស់ដឹងហើយ ទ្រង់ឃើញ ហើយ ទើបត្រាស់ហៅថា ខន្តិ ដោយអំណាចនៃការពេញចិត្តក្នុងពាក្យប្រៀន ប្រដៅនោះឯង ត្រាស់ហៅថា រុចិ ដោយអំណាចនៃការត្រេកអរក្នុង ពាក្យប្រៀនប្រដៅនោះ ត្រាស់ហៅថា លទ្ធិ ដោយអំណាចនៃការកាន់យក ក្នុងពាក្យប្រៀនប្រដៅនោះ ត្រាស់ហៅថា ធម៌ ព្រោះអត្ថថា ជាសភាវៈ ត្រាស់ហៅថា វិន័យ ព្រោះអត្ថថា គួរដល់ការសិក្សា ត្រាស់ហៅថា ធម្មវិន័យ ដោយអត្ថទាំងពីរនោះ អត្ថទាំងពីរនោះ ត្រាស់ហៅថា បវចន ដោយ អំណាចនៃពាក្យដែលទ្រង់ត្រាស់ហើយ ត្រាស់ហៅថា ព្រហ្មចរិយ ព្រោះ អត្ថថា ជាការប្រព្រឹត្តធម៌ដែលប្រសើរបំផុត ត្រាស់ហៅថា សត្ថុសាសន ដោយអំណាចនៃការឲ្យនូវការប្រៀនប្រដៅ ព្រោះហេតុនោះ ទើបក្នុងបទថា ឥមិស្សា ទិដ្ឋិយា ជាដើម បណ្ឌិតគប្បីជ្រាបសេចក្តីយ៉ាងនេះ ក្នុងទិដ្ឋិរបស់ ព្រះសម្ពុទ្ធនេះ ក្នុងខន្តីរបស់ព្រះសម្ពុទ្ធនេះ ក្នុងរុចិរបស់ព្រះសម្ពុទ្ធនេះ ក្នុង លទ្ធិរបស់ព្រះសម្ពុទ្ធនេះ ក្នុងធម៌របស់ព្រះសម្ពុទ្ធនេះ ក្នុងវិន័យរបស់ព្រះ សម្ពុទ្ធនេះ ក្នុងធម៌វិន័យរបស់ព្រះសម្ពុទ្ធនេះ ។