អភិធម្មបិដក អភិធម្មភាជនីយ

ក្បាលទី 68 · ទំព័រ 760

អភិធម្មភាជនីយ ឈាន ៤ យ៉ាង គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ ។ បណ្តាឈានទាំងនោះ បឋមជ្ឈាន តើដូចម្តេច ។ ក្នុងសម័យ ណា ភិក្ខុក្នុងសាសនានេះ ចម្រើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាម ទាំងឡាយ ។ បេ ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ ( ជាអារម្មណ៍ ) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៥ គឺវិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតាក៏កើតមាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន ។ បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច ។ ក្នុងសម័យ ណា ភិក្ខុក្នុងសាសនានេះ ចម្រើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ។ បេ ។ ចូលកាន់ទុតិយជ្ឈាន មានបឋវីកសិណ ( ជាអារម្មណ៍ ) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៣ គឺបីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ទុតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ ឈាន ។ បណ្តាឈានទាំងនោះ តតិយជ្ឈាន តើដូចម្តេច ។ ក្នុងសម័យ ណា ភិក្ខុក្នុងសាសនានេះ ចម្រើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយ ចាកបីតិ ។ បេ ។ ចូលកាន់តតិយជ្ឈាន មានបឋវីកសិណ ( ជាអារម្មណ៍ ) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺសុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា តតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន ។ បណ្តាឈានទាំងនោះ ចតុត្ថជ្ឈាន តើដូចម្តេច ។ ក្នុង សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះ លះបង់នូវសុខផង ។ បេ ។ ចូលកាន់ចតុត្ថជ្ឈាន មានបឋវីកសិណ ( ជា អារម្មណ៍ ) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតាក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយ ដ៏សេស ក៏ឈ្ម