អភិធម្មបិដក បញ្ញាបុច្ឆកៈ

ក្បាលទី 68 · ទំព័រ 772

បញ្ញាបុច្ឆកៈ ឈាន ៤ គឺភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយ វិតក្ក និងវិចារៈ មានបីតិ និងសុខកើតក្នុងវិវេក ភិក្ខុព្រោះរម្ងាប់វិតក្កៈ និង វិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាន ប្រកបដោយ សេចក្តីជ្រះថ្លា គឺសទ្ធា មានភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមាន វិចារៈ មានតែបីតិ និងសុខដែលកើតក្នុងសមាធិ គឺបឋមជ្ឈាន ព្រោះនឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលព្រមព្រៀងដោយតតិយជ្ឈាននោះថា បុគ្គលប្រកបដោយឧបេក្ខា មាន ស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលកាន់ តតិយជ្ឈាននោះ ព្រោះលះសុខផង ព្រោះលះទុក្ខផង ព្រោះវិនាសទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ហើយចូលកាន់ចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនទុក្ខ មិនមែនសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ។ បណ្តាឈានទាំង ៤ ឈានជាកុសលបុន្មាន ជាអកុសលបុន្មាន ជា អព្យាក្រឹតបុន្មាន ។ បេ ។ ជាសរណៈបុន្មាន ជាអរណៈបុន្មាន ។ ឈានជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ។ ឈាន ៣ ប្រកបដោយសុខវេទនា វៀរលែងតែសុខវេទនា ដែលកើតក្នុងឈានន៎ុះ ចេញ ឈានទី ៤ ប្រកបដោយអទុក្ខមសុខវេទនា វៀរលែងតែអទុក្ខម- សុខវេទនាដែលកើតក្នុងឈានន៎ុះចេញ ។ ឈានជាវិបាកក៏មាន មានវិបាកធម៌ ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជា ប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហា ជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន