អប្បមញ្ញាវិភង្គ អភិធម្មបិដក អប្បមញ្ញាវិភង្គ

ក្បាលទី 68 · ទំព័រ 787

អប្បមញ្ញាវិភង្គ អប្បមញ្ញា ៤ យ៉ាង ។ គឺភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយ មេត្តា ផ្សាយទៅកាន់ទិស ១ ផ្សាយទៅកាន់ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូច មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ មិនមានប្រមាណ មិន មានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយក ខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ហើយសម្រាកនៅ ១ ។ ភិក្ខុមានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិស ១ ផ្សាយទៅកាន់ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូច មានចិត្តប្រកបដោយករុណា ដ៏ធំទូលាយ មិនមាន ប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ហើយសម្រាក នៅ ១ ។ ភិក្ខុមានចិត្តប្រកបដោយមុទិតា ផ្សាយទៅកាន់ទិស ១ ផ្សាយទៅកាន់ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូច មានចិត្តប្រកបដោយមុទិតា ដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោក ទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ហើយ សម្រាកនៅ ១ ។ ភិក្ខុមានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិស ១ ផ្សាយទៅកាន់ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិស ខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូច មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទី ទាំងពួង ហើយសម្រាកនៅ ១ ។