អភិធម្មបិដក អភិធម្មភាជនីយ

ក្បាលទី 68 · ទំព័រ 804

អភិធម្មភាជនីយ អប្បមញ្ញា ៤ យ៉ាង គឺមេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ ។ បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច ។ ក្នុងសម័យ ណា ភិក្ខុក្នុងសាសនានេះ ចម្រើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាម ទាំងឡាយ ។ បេ ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ការរាប់អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិ ណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ មេត្តា ។ បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច ។ ក្នុងសម័យណា ភិក្ខុ ក្នុងសាសនានេះ ចម្រើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់នូវវិតក្ក និង វិចារៈ ។ បេ ។ ចូលកាន់ទុតិយជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ការរាប់ អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមេត្តា ។ បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច ។ ក្នុងសម័យណា ភិក្ខុក្នុង សាសនានេះ ចម្រើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយចាកបីតិ ផង ។ បេ ។ ចូលកាន់តតិយជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ការរាប់ អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមេត្តា ។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ការរាប់អាន អាការរាប់អាន ភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយ មេត្តា ។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនមគ្គ ដើម្ប