អភិធម្មបិដក បញ្ញាបុច្ឆកៈ
បញ្ញាបុច្ឆកៈ អប្បមញ្ញា ៤ យ៉ាង ។ គឺភិក្ខុក្នុងសាសនានេះ មានចិត្ត ប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូច មានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅ ប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ១ ។ ភិក្ខុ មានចិត្តប្រកបដោយ ករុណា ផ្សាយទៅកាន់ទិស ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូច មានចិត្ត ប្រកបដោយករុណា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិន មានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹម នឹងសត្វទាំងអស់ ក្នុងទីទាំងពួង ១ ។ ភិក្ខុ មានចិត្តប្រកបដោយមុទិតា ផ្សាយទៅកាន់ទិស ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយ ទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូច មានចិត្តប្រកបដោយ មុទិតា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វ ទាំងអស់ ក្នុងទីទាំងពួង ១ ។ ភិក្ខុ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ ទិស ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូច មានចិត្តប្រកបដោយ ឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វ ទាំងអស់ ក្នុងទីទាំងពួង ១ ។ បណ្តាអប្បមញ្ញា ៤ យ៉ាង អប្បមញ្ញាជា កុសលបុន្មាន ជាអកុសលបុន្មាន ជាអព្យាក្រឹតបុន្មាន