អដ្ឋកថាបញ្ញាបុច្ឆកៈ
បញ្ញាបុច្ឆកៈ [ ៥១១-៥១៥ ] ក្នុងបញ្ញាបុច្ឆកៈ បណ្ឌិតគប្បីជ្រាបភាពដែលធម៌ ទាំងឡាយ មានមេត្តាជាដើម ជាកុសលជាដើម ដោយទំនងនៃព្រះបាលីនោះ ឯង ។ តែក្នុងអារម្មណត្តិកៈ អប្បមញ្ញា ៤ ជានវត្តព្វារម្មណៈ ក្នុងតិកៈទាំង ៣ ។ ក្នុងអជ្ឈត្តារម្មណត្តិកៈ អប្បមញ្ញា ៤ ជាពហិទ្ធារម្មណៈ គឺជាអារម្មណ៍ ខាងក្រៅ ។ ម្យ៉ាងទៀត ក្នុងអប្បមញ្ញាវិភង្គនេះ ដែលព្រះសម្មាសម្ពុទ្ធត្រាស់ អប្បមញ្ញាទាំងឡាយជាលោកិយតែម្យ៉ាង ក្នុងសុត្តន្តភាជនីយក្តី ក្នុងអភិធម្មភាជនីយក្តី ក្នុងបញ្ញាបុច្ឆកៈក្តី ។ ពិតហើយ ន័យទាំង ៣ នេះ កំណត់ បានតែមួយដូចគ្នា ព្រោះអប្បមញ្ញាទាំងនោះ ត្រឹមតែជាលោកិយ ។ សូម្បី អប្បមញ្ញាវិភង្គនិទ្ទេសនេះ ព្រះមានព្រះភាគទ្រង់ក៏នាំចេញ ចែកសម្តែង ហើយ ជាបរិវដ្តៈ ៣ ដូចពណ៌នាមក ដូច្នេះ ។ បញ្ញាបុច្ឆកៈ ចប់ អប្បមញ្ញាវិភង្គ ចប់ សម្មោហវិនោទនី អដ្ឋកថាវិភង្គ ចប់ អភិធម្មបិដក បាលីប្រែ - ៨១ ៣ លេខទំព័រ បច្ចយាការវិភង្គ អភិធម្មបិដក បច្ចយាការវិភង្គ … ២ អដ្ឋកថាបដិច្ចសមុប្បាទវិភង្គ … ៩ អវិជ្ជានិទ្ទេស … … ២៩ សង្ខារនិទ្ទេស … … ៣៧ វិញ្ញាណនិទ្ទេស … … ៥៦ នាមរូបនិទ្ទេស … … ៩២ សឡាយតននិទ្ទេស … ១០១ ផស្សនិទ្ទេស … … ១០៨ វេទនានិទ្ទេស … … ១១២ តណ្ហានិទ្ទេស … … ១១៤ ឧបាទាននិទ្ទេស … … ១១៧ … … ១២៣ … ១៣៣ អធិប្បាយភវចក្ក ១២ … ១៣៥ អភិធម្មបិដក អភិធម្មភាជនីយ … ១៥៨ អដ្ឋកថាអភិធម្មភាជនីយ … បច្ចយចតុក្កៈ … ១៦៩ ហេតុចតុក្កៈ … ១៨០ សម្បយុត្តចតុក្កៈ … ១៨៣ អញ្ញមញ្ញចតុក្កៈ … ១៨៣