អដ្ឋកថា អភិធម្មភាជនីយ

ក្បាលទី 69 · ទំព័រ 15

សិក្ខាបទវិភង្គ អធិប្បាយ អភិធម្មភាជនីយ [ ១-៧ ] ឥឡូវនេះ គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទវិភង្គ ដែលជាលំដាប់ បន្ទាប់អំពីអប្បមញ្ញាវិភង្គនោះដូចតទៅ បទថា បញ្ច ជាពាក្យកំណត់ចំនួន ។ បទថា សិក្ខាបទានិ បានដល់ បទដែលកុលបុត្តគប្បីសិក្សា អធិប្បាយថា ចំណែកមួយនៃសិក្ខាបទ ។ ម្យ៉ាងទៀត កុសលធម៌ទាំងអស់ ដែលមកហើយខាងមុខ ឈ្មោះថា សិក្ខា ព្រោះជាធម៌ដែលកុលបុត្តគប្បីសិក្សា ។ បណ្តាអង្គនៃសីល ៥ អង្គណានី មួយ ឈ្មោះថា បទ ព្រោះអត្ថថា ជាទីអាស្រ័យរបស់សិក្ខាទាំងនោះ ព្រោះហេតុនោះ ទើបឈ្មោះថា សិក្ខាបទ ព្រោះជាទីអាស្រ័យនៃសិក្ខា ។ បទថា បណាតិបតា បានដល់ ចាកការញ៉ាំងជីវិតសត្វឲ្យធ្លាក់ចុះ គឺ ការសម្លាប់ ការឲ្យស្លាប់ ។ បទថា វេរមណី បានដល់ ការវៀរ ។ បទថា អទិន្នាទានា បានដល់ ចាកការកាន់យកវត្ថុដែលបុគ្គលដទៃមិនបានឲ្យ អធិប្បាយថា បានដល់ ការនាំទៅនូវទ្រព្យ ដែលបុគ្គលដទៃហួងហែង ។ បទថា កាមេសុ បានដល់ ក្នុងវត្ថុកាមទាំងឡាយ ។ បទថា មិច្ឆាចារា បានដល់ ចាកការប្រព្រឹត្តលាមក ដោយអំណាចកិលេសកាម ។ បទថា មុសាវាទា បានដល់ ចាកវាទៈដែលមិនពិត ។ បទថា សុរា ក្នុងបទថា សុរាមេរយមជ្ជប្បមាទដ្ឋានា នេះ សុរា មាន យ៉ាង គឺ បិដ្ឋសុរា សុរាធ្វើដោយម្សៅ ១ បូវសុរា សុរាធ្វើដោយនំ ១ ឱទនសុរា សុរាធ្វើដោយបាយ ១ កិណ្ណបក្ខិត្តា សុរាដែលគេដាក់ពូជសុរា ១ សម្ភារសំយុត្តា សុរាដែលគេប្រកបព្រមដោយគ្រឿងផ្សំផ្សេងៗ ១ ។ បទថា មេរយ បានដល់ គ្រឿងត្រាំ ៥ យ៉ាង គឺ ប្ផុាសវោ ទឹកត្រាំ ដែលគេធ្វើដោយផ្កាឈើ ១ ផលាសវោ ទឹកត្រាំដែលគេធ្វើដោយផ្លែឈើ ១ គុឡាសវោ ទឹកត្រាំដែលគេធ្វើដោយទឹកអំពៅ ១ មធ្វាសវោ ទឹកត្រាំ ដែលគេធ្វើដោយផ្លែចន្ទន៍ ឬគេធ្វើដោយទ