អភិធម្មបិដក សិក្ខាបទវិភង្គ បញ្ញាបុច្ឆកៈ

ក្បាលទី 69 · ទំព័រ 26

សិក្ខាបទវិភង្គ បញ្ញាបុច្ឆកៈ សិក្ខាបទ ៥ គឺសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ញ៉ាំង សត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក កិរិយាប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក កិរិយាពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១ ។ បណ្តាសិក្ខាបទទាំង ៥ សិក្ខាបទ ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជា អព្យាក្រឹតប៉ុន្មាន ។ បេ ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន ។ សិក្ខាបទទាំង ៥ ជាកុសលតែម្យ៉ាង ប្រកបដោយវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនា មានវិបាកធម៌ជាប្រក្រតី មិនមានកម្មប្រកបដោយ កិលេសមាន តណ្ហាជាដើមកាន់យក តែជាប្រយោជន៍ដល់ឧបាទាន មិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង ប្រព្រឹត្តទៅជា មួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន កើតព្រមដោយបីតិ ក៏មាន កើតព្រមដោយសុខក៏មាន កើតព្រមដោយឧបេក្ខា តែមិនគួរលះ ដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដល់នូវការសន្សំ មិនមែនជារបស់សេក្ខបុគ្គលទាំង មិនមែនជារបស់អសេក្ខបុគ្គល មានសភាពតូចឆ្មារ មានអារម្មណ៍តូចឆ្មារ ជាកណ្តាល មានសភាពមិនទៀង ពោលថា មានមគ្គជាអារម្មណ៍ផង ថាមាន មគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន កើតឡើងហើយក៏មាន មិន ទាន់កើតឡើង តែមិនគួរពោលថា បម្រុងនឹងកើតឡើងក៏មាន ជាអធិបតីក៏ មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុង ក៏មាន ជាខាងក្រៅក៏មាន ជ