អដ្ឋកថា បញ្ញាបុច្ឆកៈ

ក្បាលទី 69 · ទំព័រ 29

បញ្ញាបុច្ឆកៈ [ ៨-១០ ] ក្នុងបញ្ញាបុច្ឆកៈ បណ្ឌិតគប្បីជ្រាបថា សិក្ខាបទទាំងឡាយ ជាកុសលជាដើម ដោយទំនងនៃព្រះបាលីនោះឯង ។ ក្នុងអារម្មណត្តិកៈទាំងឡាយ សិក្ខាបទទាំងឡាយណា ដែលពោលក្នុងទីនេះថា ជាសត្តារម្មណៈ គឺមានសត្វជាអារម្មណ៍ ក៏ព្រោះសិក្ខាបទទាំងនោះ ធ្វើសង្ខារដែលដល់នូវ ការរាប់ថា ជាសត្វបុណ្ណោះ ឲ្យជាអារម្មណ៍ និងព្រោះសិក្ខាបទទាំងអស់នោះ សម្តែងហើយដោយអំណាចនៃសម្បត្តវិរតិ ព្រោះហេតុនោះ ទើបព្រះមាន ព្រះភាគត្រាស់ថា ជាបរិត្តារម្មណៈផង ជាបច្ចុប្បន្នារម្មណៈផង ។ ម្យ៉ាងទៀត បណ្ឌិតគប្បីជ្រាបថា សិក្ខាបទទាំងពួង ជាពហិទ្ធារម្មណ៍ ព្រោះបុគ្គល វៀរវត្ថុណា វត្ថុនោះ ជារបស់ខាងក្រៅទាំងអស់ ដូច្នេះ ។ សិក្ខាបទវិភង្គនេះ ក្នុងអភិធម្មភាជនីយក្តី ក្នុងបញ្ញាបុច្ឆកៈក្តី ព្រះសម្ពុទ្ធ ត្រាស់សិក្ខាបទទាំងឡាយថា ជាលោកិយបុណ្ណោះ ព្រោះថា ន័យទាំង ២ នេះ ជាបរិច្ឆេទជាមួយគ្នា ដោយភាពជាលោកិយនោះឯង ។ សិក្ខាបទវិភង្គ នេះ ព្រះមានព្រះភាគទ្រង់នាំចេញ គឺចែកសម្តែងជាបរិវដ្តៈ ២ ដូចពណ៌នា មក ដូច្នេះឯង ។ បញ្ញាបុច្ឆកៈ ចប់ អដ្ឋកថាសិក្ខាបទវិភង្គ ចប់