បដិសម្ភិទាវិភង្គ អភិធម្មបិដក ្ប សុត្តន្តភាជនីយ ្ទ

ក្បាលទី 69 · ទំព័រ 30

បដិសម្ភិទាវិភង្គ បដិសម្ភិទា ៤ គឺអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា ។ សេចក្តីដឹងក្នុងអត្ថ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងធម៌ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការពោល នូវធម្មនិរុត្តិក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តី ដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា ។ បដិសម្ភិទា ៤ គឺអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា ។ សេចក្តីដឹងក្នុងទុក្ខ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងការកើតឡើងនៃទុក្ខ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងការរលត់ទុក្ខ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹង ក្នុងការពោលនូវធម្មនិរុត្តិ ក្នុងអត្ថ និងធម៌នោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា ។ បដិសម្ភិទា ៤ គឺអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា ។ សេចក្តីដឹងហេតុ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងផលនៃហេតុ ឈ្មោះថា អត្ថប្បដិសម្ភិទា សេចក្តីដឹង ក្នុងការពោលនូវធម្មនិរុត្តិ ក្នុងធម៌ និងអត្ថនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា ។