អភិធម្មបិដក អភិធម្មភាជនីយ

ក្បាលទី 69 · ទំព័រ 44

អភិធម្មភាជនីយ បដិសម្ភិទា ៤ គឺអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា ។ ពួកធម៌ជាកុសល តើដូចម្តេច ។ ក្នុង សម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្ត ដោយញាណ មានរូបជាអារម្មណ៍ក្តី ។ បេ ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធនូវអារម្មណ៍ណាៗ ហើយ កើតឡើង ក្នុងសម័យនោះ ផស្សៈ ក៏កើតមាន ។ បេ ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តី ដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាក នៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយ នោះដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងនិរុត្តិនោះ ឈ្មោះ ថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងនូវញាណទាំងឡាយថា បុគ្គលដឹងក្នុងញាណ ទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំង អត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា ។ បដិសម្ភិទា ៤ គឺអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា ។ ពួកធម៌ ជាកុសល តើដូចម្តេច ។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំ ដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ ។ បេ ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ។ បេ ។ ច្រឡំដោយសោមនស្សប ្រាសចាកញាណ ប្រកបដោយសង្ខារ ។ បេ ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ។ បេ ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ ។ បេ ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ។ បេ ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី ។ បេ ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយ កើតឡើង ក្នុងសម័យនោះ ផស្សៈក៏