អភិធម្មបិដក បញ្ញាបុច្ឆកៈ
បញ្ញាបុច្ឆកៈ បដិសម្ភិទា ៤ គឺអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា ។ បណ្តាបដិសម្ភិទាទាំង ៤ បដិសម្ភិទាជា កុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន ។ បេ ។ ជាសរណៈ ប៉ុន្មាន ជាអរណៈប៉ុន្មាន ។ បដិសម្ភិទា ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ប្រកបដោយ វេទនាជាសុខក៏មាន ប្រកបដោយវេទនាមិនមែនទុក្ខ មិនមែនសុខក៏មាន ។ បដិសម្ភិទា ៣ មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិន មែនមានវិបាកធម៌ជាប្រក្រតីក៏មាន អត្ថប្បដិសម្ភិទា ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ក៏មាន ។ បដិសម្ភិទា ៣ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន អត្ថប្បដិសម្ភិទា មានកម្ម ប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ។ បដិសម្ភិទា ៣ ជាធម៌មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង អត្ថប្បដិសម្ភិទា ជាធម៌ មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មងក៏មាន ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មងក៏មាន ។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជា មួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្ត ទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ។ បដិសម្ភិទា កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខក៏មាន កើតព្រម ដោយឧបេក្ខាក៏មាន មិនគួរលះដោយទស្សនៈ មិនគួរលះដោយភ