ញាណវិភង្គ អភិធម្មបិដក ញាណវិភង្គ
ញាណវិភង្គ ញាណវត្ថុ មានប្រការ ១ គឺវិញ្ញាណ ៥ មិនមែនហេតុ មិនមានហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច័្ចយប្រជុំតាក់តែង មិន មានរូប ជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈ គប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់នូវសេចក្តីសៅហ្មង ជាអព្យាក្រឹត ប្រកបដោយ អារម្មណ៍ មិនមែនចេតសិក ជាវិបាក មានកម្មប្រកបដោយកិលេសមាន តណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិន សៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង មិនប្រកបដោយវិតក្កៈ តែប្រកបដោយវិចារៈ មិនមែនមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមានវិតក្កៈ ទាំងមិនមាន វិចារៈ មិនកើតព្រមដោយបីតិ មិនគួរលះដោយទស្សនៈ ទាំងមិនគួរ លះដោយភាវនា មានហេតុ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយ ភាវនា មិនដល់នូវការសន្សំ ( កិលេសវដ្តៈ ) ទាំងមិនដល់នូវការមិនសន្សំ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល មាន សភាពតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជាអរូបាវចរ ជា បរិយាបន្ន មិនមែនជាអបរិយាបន្ន មិនទៀង មិនមែនជានិយ្យានិកៈ ដែល កើតឡើងហើយ ដែលគួរដឹងដោយមនោវិញ្ញាណ មិនទៀង ដែលត្រូវជរា គ្របសង្កត់ ។ វិញ្ញាណ ៥ មានវត្ថុកើតហើយ មានអារម្មណ៍កើតហើយ មានវត្ថុកើតហើយក្នុងកាលមុន មានអារម្មណ៍កើតហើយក្នុងកាលមុន មាន វត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ មានវត្ថុមិនច្រឡំគ្នា មានអារម្មណ៍មិន ច្រឡំគ្នា មានវត្ថុផ្សេងៗ មានអារម្មណ៍ផ្សេងៗ មិនរងអារម្មណ៍ជាទីគោចរ នៃគ្នានិងគ្នាទេ មិនកើតឡើង ព្រោះការមិនប្រមូលមក ( នូវអារម្មណ៍ ) មិន