ជាដើម
ញាណវិភង្គ ឯកកមាតិកាជាដើម [ ២៩-៣៤ ] ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់តាំងមាតិកាក្នុងញាណវិភង្គ ក្នុងលំដាប់នៃបដិសម្ភិទាវិភង្គនោះ ដោយបរិច្ឆេទទាំង ១០ ដែលមាន មាតិកាពួក ១ ជាដើម មានមាតិកាពួក ១០ ជាបរិយោសាន ដោយន័យ មានពាក្យជាដើមថា ឯកវិធេន ញាណវត្ថុ ដូច្នេះហើយ ទ្រង់ធ្វើអធិប្បាយ ដោយលំដាប់នៃបទទាំងឡាយដែលទ្រង់តាំងទុក ។ បណ្តាបទទាំងនោះ បទថា ឯកវិធេន បានដល់ ដោយប្រការមួយ ឬ ដោយចំណែកមួយ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា ញាណវត្ថុ នេះ ឈ្មោះ ថា ញាណវត្ថុ ព្រោះអត្ថថា ញាណនោះផង វត្ថុនោះផង មានដល់សម្បត្តិ ទាំងឡាយ មានប្រការផ្សេងៗ ។ ឈ្មោះថា ញាណវត្ថុ ព្រោះអត្ថថា ជាទី តាំង តែក្នុងទីនេះ គប្បីជ្រាបថាជា ញាណវត្ថុ ដោយអត្ថមុននោះឯង ។ ដោយហេតុនោះឯង ក្នុងទីបំផុតនៃការកំណត់ញាណវត្ថុពួក ១ ទើបព្រះមាន ព្រះភាគត្រាស់ថា យាថាវកវត្ថុវិភាវនា បញ្ញា ឯវំ ឯកវិធេន ញាណវត្ថុ ដូច្នេះ បញ្ញាជាគ្រឿងសម្តែងនូវវត្ថុ តាមលំដាប់នៃមាតិកា ។ ញាណវត្ថុ មានប្រការ ១ យ៉ាងនេះឯង ។ បទថា បញ្ច វិញ្ញាណា បានដល់ វិញ្ញាណ ៥ មានចក្ខុវិញ្ញាណជាដើម ។ បណ្ឌិតគប្បីជ្រាបបទទាំងឡាយ មានបទថា ន ហេតុ ជាដើម ដោយន័យដែលពោលហើយ ក្នុងអដ្ឋកថាធម្មសង្គណីខាងដើមនោះឯង តែ បើពោលដោយសង្ខេបហើយ ពាក្យណាដែលគប្បីពោលក្នុងទីនេះ ពាក្យ នោះជាក់ច្បាស់ក្នុងនិទ្ទេសវារ ។ ម្យ៉ាងទៀត ក្នុងមាតិកាញាណវត្ថុពួក ១ នេះ យ៉ាងណា សូម្បីក្នុង បទទុកមាតិកាជាដើមក៏យ៉ាងនោះ គឺបើពាក្យណាដែលខ្ញុំគប្បីពោល ពាក្យ នោះ ក៏នឹងជាក់ច្បាស់ក្នុងនិទ្ទេសវារនោះឯង ។