អត្ថរបស់ ចក្ក សព្ទ

ក្បាលទី 69 · ទំព័រ 100

ព្រោះអត់ធន់ចំពោះលោកធម៌ទាំងឡាយបាន និងព្រោះទ្រង់សម្លាប់នូវលទ្ធិ ដទៃ ។ ការបន្លឺសំឡេង គឺការបន្លឺរបស់សីហៈ ដែលពោលហើយយ៉ាងនេះ ឈ្មោះថា សីហនាទ ។ ក្នុងទីនេះ សីហៈដែលប្រកបហើយដោយកម្លាំង របស់សីហៈ ជាអ្នកក្លៀវក្លាក្នុងទីទាំងពួង ជាអ្នកមានការព្រឺរោមព្រឺស្បែក ទៅប្រាសហើយ រមែងបន្លឺសីហនាទយ៉ាងណា សូម្បីសីហៈ គឺព្រះតថាគត ក៏យ៉ាងនោះ ប្រកបហើយដោយកម្លាំងរបស់ព្រះតថាគត ជាអ្នកក្លៀវក្លាក្នុង បរិស័ទ ៨ មិនជាអ្នកព្រឺរោមព្រឺស្បែក ។ ទ្រង់រមែងបន្លឺនូវសីហនាទដែល ដល់ព្រមហើយដោយលម្អនៃទេសនា មានវិធីផ្សេងៗ ដោយន័យជាដើមថា ឥតិ រូបំ រូបយ៉ាងនេះជាដើម ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ថា បរិសាសុ សីហនាទំ នទតិ ដូច្នេះ ។ បទថា ព្រហ្មំ ក្នុងបទថា ព្រហ្មចក្កំ បវត្តេតិ នេះ បានដល់ ប្រសើរ ឧត្តម គឺបរិសុទ្ធហើយ ។ ឯសព្ទថា ចក្ក សព្ទនេះ រមែងប្រាកដក្នុងអត្ថថា សម្បត្តិ លក្ខណៈ ចំណែកនៃរថ ឥរិយាបថ ទាន រតនៈ ធម៌ ខុរចក្ក ជាដើម ក្នុងទីនេះ ចក្ក សព្ទ ប្រព្រឹត្តទៅក្នុងចក្ក គឺធម្មចក្ក និងគប្បីធ្វើធ ម្មចក្កនោះឲ្យជាក់ច្បាស់ដោយចែកជា ២ ។ ចក្ក សព្ទនេះ ប្រាកដក្នុងអត្ថថា សម្បត្តិ ដូចក្នុងប្រយោគជាដើមថា ចត្តារីមានិ ភិក្ខវេ ចក្កានិ យេហិ សមន្នាគតានំ ទេវមនុស្សានំ ម្នាលភិក្ខុទាំងឡាយ ចក្កនេះមាន ៤ ចក្ក ៤ តែងប្រព្រឹត្តទៅ ( ដើម្បីជា ប្រយោជន៍ ) ដល់ពួកទេវតា និងមនុស្សដែលប្រកបដោយចក្ក … ដូច្នេះ ។