ហេតុនៃការយល់សបិ្ត ៤ យ៉ាង

ក្បាលទី 69 · ទំព័រ 124

ធ្វើភវង្គចិត្តឲ្យប្តូរទៅ លំដាប់នោះ ជវនចិត្តសេពអារម្មណ៍ហើយក៏ធ្លាក់ចុះកាន់ ភវង្គ ។ ក្នុងវារៈទី ២ អាវជ្ជនចិត្ត ដែលប្រព្រឹត្តទៅក្នុងសោតទ្វារជាដើម រមែងធ្វើភវង្គចិត្ត ឲ្យប្រព្រឹត្តទៅ បន្ទាប់អំពីនោះវីថិចិត្ត មានសោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណជាដើម មានជវនចិត្តជាទីបំផុត រមែងប្រព្រឹត្តទៅ ។ បន្ទាប់អំពីជវនចិត្តនោះ ភវង្គចិត្ត រមែងប្រព្រឹត្តទៅ ។ ក្នុងវារៈទី ៣ អាវជ្ជនចិត្តដែលប្រព្រឹត្តទៅតាមមនោទ្វារ ធ្វើភវង្គចិត្តឲ្យប្តូរទៅ ជវនចិត្តដែលប្រព្រឹត្តទៅតាមមនោទ្វារ ក៏ស្ទុះទៅ ។ កាលដឹងដោយចិត្តនោះ ទើបបុគ្គលប្រាប់បានថា សំឡេងក្នុងទីនេះ ជាសំឡេងអ្វី គឺជាសំឡេងស័ង្ខ សំឡេងស្គរ ឬក្លិនក្នុងទីនេះណាមួយ គឺក្លិនឫសឈើ ក្លិនខ្លឹមឈើ ឬថា រសដែលដាក់ចូលទៅក្នុងមាត់របស់ខ្ញុំនេះ ជារសអ្វី ជារសសប្បិ ឬជារស ទឹកអំពៅ ឬថា អ្នកណាវាយខ្នងខ្ញុំ វាយខ្ញុំខ្លាំងពិតៗ ។ បុគ្គលរមែងភ្ញាក់ ឡើងដោយជវនចិត្តដែលប្រព្រឹត្តទៅតាមបញ្ចទ្វារ ។ បុគ្គលរមែងយល់សប្តិ ដោយជវនចិត្តតាមមនោទ្វារនោះឯង មិនមែនយល់សប្តិដោយជវនចិត្តដែល ប្រព្រឹត្តទៅតាមបញ្ចទ្វារ ។ ហេតុនៃការយល់សប្តិ ៤ យ៉ាង បុគ្គលកាលយល់សប្តិនោះ រមែងយល់សប្តិដោយហេតុ ៤ ប្រការ គឺ ព្រោះធាតុកម្រើក ១ ព្រោះអារម្មណ៍ ធ្លាប់សោយមក ១ ព្រោះទេវតា បណ្តាលចិត្ត ១ ព្រោះបុព្វនិមិត្ត ១ ។ ក្នុង ៤ យ៉ាងនោះ បុគ្គលមានធាតុកម្រើក ព្រោះប្រកបដោយបច្ច័យ មានប្រមាត់ជាដើម ធ្វើឲ្យខុសប្រក្រតី ទើបឈ្មោះថា យល់សប្តិព្រោះធាតុ កម្រើក ។ ម្យ៉ាងទៀត កាលយល់សប្តិឃើញរឿងផ្សេងៗ ដូចកំពុងធ្លាក់អំពី ភ្នំ ដូចកំពុងហោះទៅតាមអាកាស និងដូចត្រូវសត្វសាហាវ មានដំ