អភិធម្មបិដក ទុកនិទ្ទេស
បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះ ថា បញ្ញាជាលោកិយ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជា លោកុត្តរ ។ បញ្ញាទាំងអស់ បុគ្គលត្រូវដឹងដោយវិញ្ញាណនីមួយ មិនត្រូវ ដឹងដោយវិញ្ញាណនីមួយ ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុង ភូមិ ៣ ឈ្មោះថា បញ្ញាប្រកបដោយអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនមានអាសវៈ ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត ទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹង អាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់សញ្ញោជនៈ ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ ។ បញ្ញា ក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលគន្ថៈ គប្បីដោតក្រង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលគន្ថៈមិន គប្បីដោតក្រង ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង បញ្ញាក្នុងមគ្គ ៤ ក្នុង