អដ្ឋកថា ទុកនិទ្ទេស

ក្បាលទី 69 · ទំព័រ 135

គប្បីជ្រាបវិនិច្ឆ័យក្នុងញាណវត្ថុពួក ២ ដូចតទៅនេះ បទថា ចតូសុ ភូមិសុ កុសលេ បានដល់ បញ្ញាខាងកុសលដែលប្រព្រឹត្តទៅក្នុង ភូមិ ៤ របស់ព្រះសេក្ខៈ និងបុថុជ្ជនទាំងឡាយ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងទីនេះ ថា បញ្ញាណាញ៉ាំងនូវសំយោជនៈ ពោល គឺវិបាកដែលទាក់ទងហើយក្នុង ភូមិរបស់ខ្លួនឲ្យកើតឡើង ឲ្យបាននូវផល គឺឲ្យប្រព្រឹត្តទៅក្នុងអត្ថ ៥ យ៉ាង ដែលខ្ញុំបានពោលហើយក្នុងបដិសម្ភិទាវិភង្គ ព្រោះហេតុនោះ ទើបបញ្ញានោះ ឈ្មោះថា បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត ។ បទថា អរហតោ អភិញ្ញំ ឧប្បាទេន្តស្ស សមាបត្តឹ ឧប្បាទេន្តស្សក ិរិយាព្យាកតេ បានដល់ បញ្ញាខាងកាមាវចរកិរិយា ក្នុងវេលាធ្វើបរិកម្ម ដើម្បីអភិញ្ញា និងដើម្បីសមាបត្តិ ។ ពិតហើយ បញ្ញានោះរមែងធ្វើប្រយោជន៍ ពោល គឺកិរិយា មានអភិញ្ញា និងសមាបត្តិឲ្យកើត ឲ្យបាននូវផល ឲ្យប្រព្រឹត្ត ទៅទួទៅ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ហៅថា បញ្ញាញ៉ាំង ប្រយោជន៍ឲ្យកើត ។ ន័យរបស់អដ្ឋកថា ដែលជាបាលីមុត្តកៈ ន័យម្យ៉ាងទៀត ដូចតទៅ បញ្ញាណាជាកាមាវចរកិរិយាដែលកើតឡើងមុន រមែងជាបច្ច័យដល់ កាមាវចរកិរិយាដែលកើតឯក្រោយ ដោយអំណាចអនន្តរប្បច្ច័យជាដើម បញ្ញា ។ នោះ ឈ្មោះថា អត្ថជាបិកប្បញ្ញា ព្រោះអត្ថថា ញ៉ាំងប្រយោជន៍ ពោលគឺ កិរិយានោះ ឲ្យកើតឡើង សូម្បីបញ្ញាក្នុងរូបាវចរ និងអរូបាវចរ ក៏ន័យនេះ ឯង ។ ក្នុងនិទ្ទេសនៃបទទី ២ បទថា ចតូសុ ភូមិសុ វិបកេ បានដល់ បញ្ញា ក្នុងកាមាវចរវិបាក ឈ្មោះថា ជាបិតត្ថា គឺបញ្ញាមានប្រយោជន៍កើតហើយ ព្រោះញ៉ាំងប្រយោជន៍ក្នុងកាមាវចរវិបាកឲ្យកើតហើយ តាំងនៅដោយអំណាច នៃបច្ច័យ មានសហជាតប្បច្ច័យជាដើម ។