អភិធម្មបិដក តិកនិទ្ទេស

ក្បាលទី 69 · ទំព័រ 138

បណ្តាបញ្ញាទាំងនោះ ចិន្តាមយប្បញ្ញា តើដូចម្តេច ។ បុគ្គល មិនបានស្តាប់ ( នូវពាក្យពន្យល់ ) អំពីសំណាក់បុគ្គលដទៃទេ តែបាននូវ សេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យឃើញ នូវការចូលចិត្ត ក្នុងការសម្លឹងមើលនូវធម៌ដ៏ សមគួរណាយ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយបញ្ញាក្តី ក្នុងសិល្បស្រាស្តប្រកបដោយឧបាយបញ្ញាក្តី ក្នុងវិជ្ជាស្ថានប្រកបដោយឧបាយបញ្ញាក្តី ថា សត្វមានកម្មជារបស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិន ទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិន ទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា ចិន្តាមយប្បញ្ញា ។ បណ្តាបញ្ញា ទាំងនោះ សុតមយប្បញ្ញា តើដូចម្តេច ។ បុគ្គលបានស្តាប់ ( នូវពាក្យ ពន្យល់ ) អំពីសំណាក់នៃបុគ្គលដទៃហើយ បាននូវសេចក្តីគាប់ចិត្ត នូវសេចក្តី យល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យ ឃើញ នូវការចូលចិត្ត ក្នុងការសម្លឹងមើលនូវធម៌ដ៏សមគួរយ៉ាងនេះ ក្នុង ការងារប្រកបដោយឧបាយប្រាជ្ញាក្តី ក្នុងសិល្បស្រាស្ត ប្រកបដោយឧបាយ ប្រាជ្ញាក្តី ក្នុងវិជ្ជាស្ថានប្រកបដោយឧបាយប្រាជ្ញាក្តី ថាសត្វមានកម្មជារបស់ ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនាមិនទៀង ក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀង ក្តី នេះហៅថា សុតមយប្បញ្ញា ។ បញ្ញាទាំងអស់ របស់បុគ្គលចូលកាន់ សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា ។