អដ្ឋកថា តិកនិទ្ទេស

ក្បាលទី 69 · ទំព័រ 146

[ ៣៨-៥៥ ] ក្នុងនិទ្ទេសនៃញាណវត្ថុពួក ៣ បញ្ញា ព្រះមានព្រះភាគ ត្រាស់ហៅថា យោគ ក្នុងបទថា យោគវិហិតេសុ នេះ មានអធិប្បាយថា ដែលចាត់ចែងដោយបញ្ញា គឺបង្អោននាំទៅដោយបញ្ញា ។ កម្មាយតនៈ គឺ ប្រភពកើតនៃការងារ ក្នុងបទថា កម្មាយតនេសុ នេះ គឺការងារនោះឯង ។ ម្យ៉ាងទៀត ឈ្មោះថា កម្មាយតនៈ ព្រោះអត្ថថា ការងារនោះផង ជាប្រភព កើតផងនៃអាជីវៈជាដើម ក្នុងបទថា សិប្បាយតនេសុ ក៏ន័យនេះដូចគ្នា ។ ក្នុងការងារទាំងនោះ ការងារមាន ២ យ៉ាង គឺហីនកម្ម និងឧក្កដ្ឋកម្ម ។ ក្នុងកម្ម ២ យ៉ាងនោះ កម្ម គឺការងាររបស់ជាងឈើ ការងាររបស់អ្នកចាក់ សំរាមជាដើម ឈ្មោះថា ហីនកម្ម គឺកម្មថោកថយ កម្ម គឺកសិកម្ម ពាណិជ្ជកម្ម និងគោរក្ខកម្មជាដើម ឈ្មោះថា ឧក្កដ្ឋកម្ម គឺកម្មខ្ពង់ខ្ពស់ ។ ក្នុង សិប្បៈក៏មាន ២ យ៉ាង គឺសិប្បៈថោកថយ និងសិប្បៈខ្ពង់ខ្ពស់ ។ ក្នុងសិប្បៈ ២ យ៉ាងនោះ សិប្បៈ គឺសិប្បៈរបស់ជាងផែង សិប្បៈរបស់ជាងតម្បាញ សិប្បៈរបស់ស្មូនឆ្នាំង សិប្បៈរបស់ជាងស្បែក សិប្បៈរបស់ជាងកាត់សក់ ជាដើម ឈ្មោះថា ហីនសិប្បៈ គឺសិប្បៈថោកថយ សិប្បៈ គឺសិប្បៈដែល រាប់ម្រាមដៃ ( គិតលេខដោយម្រាមដៃ ) សិប្បៈគណនា ( គិតលេខ ដោយគណិតវិទ្យា ) សិប្បៈសរសេរ ( នាយស្មៀន ) ជាដើម ឈ្មោះថា ឧក្កដ្ឋសិប្បៈ គឺសិប្បៈខ្ពង់ខ្ពស់ ។ វិជ្ជដ្ឋាន គឺថ្នាក់នៃវិជ្ជានោះឯង ។ ព្រះ មានព្រះភាគ ទ្រង់កាន់យកថ្នាក់នៃវិជ្ជា ដែលប្រកបដោយធម៌ប៉ុណ្ណោះ ។ ចំណែកថ្នាក់នៃវិជ្ជាគ្រូហ្ម មានវិជ្ជាទាយជោគជតា វិជ្ជាហៅពស់ឲ្យមកស្រូប ពិស វិជ្ជាស្តោះពិស វិជ្ជាសលាកៈ ពេទ្យវះជាដើម មិនកាន់យកថាជាថ្នាក់ នៃវិជ្ជាខ្ពង់ខ្ពស់ ព្រោះសង្គ្រោះចូលក្នុងសិប្បាយតនៈនោះឯងថា បពិត្រលោក អាចារ្យ ខ