អភិធម្មបិដក ចតុក្កនិទ្ទេស

ក្បាលទី 69 · ទំព័រ 158

បណ្តាញាណទាំងនោះ កម្មស្សកតញ្ញាណ តើដូចម្តេច ។ បញ្ញា ការដឹងច្បាស់ ។ បេ ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញ ត្រូវណា មានសភាពយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយមានផល ការបូជា ធំមានផល ការបូជាតូចមានផល ផលវិបាករបស់កម្មទាំងឡាយ ដែល បុគ្គលធ្វើល្អ ធ្វើអាក្រក់មាន លោកនេះមាន លោកខាងមុខមាន ការប្រព្រឹត្ត ខុស ឬត្រូវក្នុងមាតាមានផល ( បាបបុណ្យ ) ការប្រព្រឹត្តខុស ឬត្រូវក្នុងបិតា មានផល ( បាបបុណ្យ ) ពួកសត្វជាឱបបាតិកកំណើតមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិប្រពៃ ធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយប្រកាស ក៏មាន នេះហៅថា កម្មស្សកតញ្ញាណ សូម្បីបញ្ញាជាកុសល ដែលប្រកបដោយ អាសវៈទាំងអស់ វៀរលែងតែសច្ចានុលោមិកញ្ញាណចេញ ក៏ឈ្មោះ ថា កម្មស្សកតញ្ញាណដែរ ។ បណ្តាញាណទាំងនោះ សច្ចានុលោមិកញ្ញាណ តើដូចម្តេច ។ សេចក្តីចូលចិត្ត សេចក្តីយល់ឃើញ សេចក្តីពេញចិត្ត ការ ឈ្វេងយល់ ការពិនិត្យឃើញ សេចក្តីចូលចិត្ត ក្នុងការសម្លឹងមើលនូវធម៌ ដ៏សមគួរណា មានសភាពយ៉ាងនេះ ថារូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា សច្ចានុលោមិកញ្ញាណ ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា ញាណ របស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ។ បញ្ញាក្នុងផល ៤ ឈ្មោះថា ញាណ របស់បុគ្គលអ្នកព្រមព្រៀងដោយផល ។ ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តី ដឹងក្នុងកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងហេតុនាំឲ្យកើតកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងធម៌ជាទីរលត់នៃកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទា ជា ដំណើរទៅកាន់ទីរល