អភិធម្មបិដក បញ្ចកនិទ្ទេស

ក្បាលទី 69 · ទំព័រ 182

បណ្តាញាណទាំងនោះ សម្មាសមាធិប្រកបដោយអង្គ ៥ តើ ដូចម្តេច ។ បីតិផរណតា ( ការផ្សាយបីតិ ) ១ សុខផរណតា ( ការផ្សាយ សុខ ) ១ ចេត្តោផរណតា ( ការផ្សាយចិត្ត ) ១ អាលោកផរណតា ( ការផ្សាយពន្លឺ ) ១ បច្ចវេក្ខណានិមិត្ត ( ការកំណត់ការពិចាបញ្ញាក្នុងឈាន ២ ឈ្មោះថា បីតិផរណតា បញ្ញាក្នុងឈាន ៣ ឈ្មោះថា សុខផរណតា បញ្ញាផ្សាយទៅក្នុងចិត្តនៃបុគ្គលដទៃ ឈ្មោះថា ចេត្តោផរណតា ទិព្វចក្ខុ ឈ្មោះថា អាលោកផរណតា បច្ចវេក្ខណាញាណ របស់បុគ្គលដែលចេញចាកសមាធិនោះៗ ឈ្មោះថា បច្ចវេក្ខណានិមិត្ត ។ នេះហៅថា សម្មាសមាធិប្រកបដោយអង្គ ៥ ។ បណ្តាញាណទាំងនោះ សម្មាសមាធិ ប្រកបដោយញាណ ៥ តើដូចម្តេច ។ ញាណកើតឡើងជាក់ច្បាស់ថា សមាធិនេះមានសេចក្តីសុខ ក្នុងបច្ចុប្បន្នផង មានសេចក្តីសុខ ជាវិបាកក្នុងខាងមុខផង ១ ញាណកើតឡើង ជាក់ច្បាស់ថា សមាធិនេះប្រសើរមិនមានអាមិស ១ ញាណកើតឡើង ជាក់ច្បាស់ថា សមាធិនេះមិនមែនបុរសលាមកសេពឡើយ ១ ញាណកើតឡើង ជាក់ច្បាស់ថា សមាធិនេះជាធម៌ស្ងប់ដ៏ឧត្តម បាននូវសេចក្តីស្ងប់រម្ងាប់ បាននូវភាពនៃចិត្តដ៏ខ្ពស់ឯក តែមិនដល់នូវការសង្កត់សង្កិន ( ធម៌ជាសត្រូវ ) និងការរារាំង ( កិលេស ) ដោយចិត្តដែលប្រកបដោយសង្ខារ គឺព្យាយាម ១ ញាណកើតឡើងជាក់ច្បាស់ថា អាត្មាអញនោះ មានស្មារតី ចូលកាន់ មាធិនេះ មានស្មារតីចេញចាកសមាធិនេះ ១ ។ នេះឈ្មោះថា សម្មាសមាធិ ប្រកបដោយញាណ ៥ ។ ញាណវត្ថុ មានប្រការ ៥ យ៉ាងនេះឯង ៥