អភិធម្មបិដក ឆក្កនិទ្ទេស
ក្បាលទី 69 · ទំព័រ 187
បណ្តាញាណទាំងនោះ បញ្ញាក្នុងអភិញ្ញា ៦ តើដូចម្តេច ។ សេចក្តីដឹង ក្នុងចំណែកនៃឫទ្ធិ ១ សេចក្តីដឹង ក្នុងសោតធាតុដ៏បរិសុទ្ធ ១ សេចក្តីដឹងក្នុងការកំណត់ចិត្តរបស់សត្វដទៃ ១ សេចក្តីដឹងប្រកបដោយការ រពឫកឃើញនូវខន្ធរបស់សត្វដទៃ ដែលនៅអាស្រ័យក្នុងកាលមុន ១ សេចក្តី ដឹងក្នុងការច្យុតិ និងការកើតរបស់សត្វទាំងឡាយ ១ សេចក្តីដឹងក្នុងការអស់ អាសវៈទាំងឡាយ ១ នេះឈ្មោះថា បញ្ញាក្នុងអភិញ្ញា ៦ ។ ញាណវត្ថុ មានប្រការ ៦ យ៉ាងនេះឯង