អដ្ឋកថា ឆក្កនិទ្ទេស

ក្បាលទី 69 · ទំព័រ 188

ក្នុងនិទ្ទេសនៃញាណវត្ថុពួក ៦ ក្នុងការសម្តែងឫទ្ធិដែលសម្តែង ឫទ្ធិដែលប្រព្រឹត្តទៅដោយន័យ ( ក្នុងទីឃនិកាយ សីលក្ខន្ធវគ្គ ) ថា គឺជា មនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ដូច្នេះជាដើម ឈ្មោះថា ឥទ្ធិវិធេ ញាណំ បញ្ញាក្នុងអប្បនាដែលមិនមានវិតក្កៈ មិនមានវិចារៈដែលសហគតៈ ដោយឧបេក្ខា ដែលរូបាវចរ ឲ្យសម្រេចភាពជាបុគ្គលច្រើនជាដើម ដែល មានក្នុងខណៈនៃចិត្ត ១ ដួងនោះឯង ព្រះមានព្រះភាគត្រាស់ដោយពាក្យថា ឥទ្ធិវិធេ ញាណំ នេះ ។ ក្នុងទិព្វសោតធាតុ ដែលមានសំឡេង ចែកជាសំឡេងឆ្ងាយ និងសំឡេង ជិតជាដើម ជាអារម្មណ៍ ឈ្មោះថា សោតធាតុវិសុទ្ធិយា ញាណំ ។ បញ្ញាក្នុងអប្បនា ដែលមិនមានវិតក្ក និងវិចារៈ ដែលសហគតៈដោយឧបេក្ខា ដែលជារូបាវចរដែលមានសំឡេងកន្លងវិស័យ នៃសោតធាតុធម្មតាជាអារម្មណ៍ ដែលមានក្នុងខណៈនៃចិត្ត ១ ដួងនោះ ព្រះមានព្រះភាគ ត្រាស់ដោយ ពាក្យថា សោតធាតុវិសុទ្ធិយា ញាណំ នេះ ។ បទថា ញាណក្នុងការកំណត់ ចិត្តរបស់សត្វដទៃ ឈ្មោះថា បរចិត្តេ ញាណំ ។ បញ្ញាក្នុងអប្បនា មានប្រការតាមដែលពោលហើយ មានចិត្តប្រកបដោយរាគៈជាដើម របស់ សត្វដទៃជាអារម្មណ៍ដែលមានក្នុងខណៈចិត្ត ១ ដួងនោះឯង ព្រះមាន ព្រះភាគត្រាស់ដោយពាក្យថា បរចិត្តេ ញាណំ នេះ ។ ញាណដែលសម្បយុត្តដោយការតាមរពឫកដល់ខន្ធ ដែលធ្លាប់អាស្រ័យ ក្នុងកាលមុន ឈ្មោះថា បុព្វេនិវាសានុស្សតិញ្ញាណំ ។ បញ្ញាក្នុងអប្បនា មានប្រការតាមដែលពោលហើយ ដែលសម្បយុត្តដោយសតិជាគ្រឿងតាម រពឫកដល់ខន្ធដែលធ្លាប់អាស្រ័យហើយក្នុងកាលមុន ដែលមានក្នុងខណៈនៃ ចិត្ត ១ ដួងនោះឯង ព្រះមានព្រះភាគ ត្រាស់ដោយពាក្យថា បុព្វេនិវាសានុស្សតិញ្ញាណំ នេះ ។