អភិធម្មបិដក សត្តកនិទ្ទេស

ក្បាលទី 69 · ទំព័រ 190

បណ្តាញាណទាំងនោះ ញាណវត្ថុ ៧៧ តើដូចម្តេច ។ សេចក្តី ដឹងថា ជរាមរណៈ ( កើតមាន ) ព្រោះជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ ( កើតមាន ) ព្រោះជាតិជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើ ជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ ( កើតមាន ) ព្រោះជាតិជាបច្ច័យក្នុងកាលអនាគត ១ សេចក្តីដឹងថា កាលបើ ជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា របស់បុគ្គលនោះ ធម្មដ្ឋិតិញ្ញាណនោះមានសភាពអស់ទៅ មានសភាពសូន្យ ទៅ មានសភាពប្រាសចាកតម្រេក មានសភាពរលត់ ១ ។ សេចក្តីដឹងថា ជាតិ ( កើតមាន ) ព្រោះភពជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា ភព ( កើតមាន ) ព្រោះឧបាទានជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា ឧបាទាន ( កើតមាន ) ព្រោះតណ្ហាជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា តណ្ញា ( កើតមាន ) ព្រោះវេទនាជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា វេទនា ( កើតមាន ) ព្រោះផស្សៈ ជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា ផស្សៈ ( កើតមាន ) ព្រោះសឡាយតនៈជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា សឡាយតនៈ ( កើតមាន ) ព្រោះនាមរូបជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា នាមរូប ( កើតមាន ) ព្រោះវិញ្ញាណជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា វិញ្ញាណ ( កើតមាន ) ព្រោះសង្ខារជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា សង្ខារ ( កើតមាន ) ព្រោះអវិជ្ជាជាបច្ច័យ ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយ ក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ ( កើតមាន ) ព្រោះ អវិជ្ជា ជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ ( កើតម